ព័ត៌មានជាតិ
ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
សៀមរាប ៖ នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ សម្រាប់តួនាទីភារកិច្ចថ្មីនេះ ដែលត្រូវជំនួសលោក ខេង ញ៉ុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទចាស់ផ្លាស់ប្តូរទៅក្រសួងវិញ។ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និង ឯកឧត្តម-លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គ-នាយក អាធិការ និងលោក លោកស្រី ប្រធាននាយកដ្ឋាន ចំណុះ ក្រសួងអភិវឌ្ឍន៍ជនបទ ជាច្រើននាក់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-07-2-1024x768.jpg)
លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានបង្ហាញថា ក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ខេត្តបានបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការបំពេញតួនាទី ភារកិច្ច ស្របតាមបទប្បញ្ញតិ្តនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្តីណែនាំ កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ កម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-06-1024x768.jpg)
ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ យើងបានខិតខំពុះពារជម្នះនូវរាល់ការលំបាកនានា រាប់បញ្ចូលទាំងវិបត្តិដោយសារជំងឺកូវីដ-១៩ក្នុងការអនុវត្ដនូវតួនាទី ភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម សំដៅធ្វើយ៉ាងណាឱ្យយន្ដការរដ្ឋបាលថ្នាក់ក្រោមជាតិ ធានាបាននូវប្រសិទ្ធភាព ក្នុងការដឹកនាំ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការរក្សាបាននូវសន្ដិសុខ សណា្ដប់ធ្នាប់ សុខសុវត្ថិភាព និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ បើទោះបីជាផែនការ ត្រូវបានកែសម្រួលដោយកត្តាសត្យានុម័ត ឬកត្តាអត្តនោម័តិក្តីក៏រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅតែបន្តអនុវត្ត ហើយសម្រេចបាននូវលទ្ធផលគួរជាទីមោទនៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-01-17_10-11-26-1-1024x768.jpg)
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការប្រកាសឱ្យចូលកាន់មុខតំណែង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នាពេលនេះ គឺជាការប្រគល់ភារកិច្ច និងជាការផ្តល់នូវការទទួលខុសត្រូវមួយថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់សមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីជម្នះបានរាល់ភាពលំបាកនានា ដែលកើតមានឡើងកន្លងមក ហើយដែលចាំបាច់ត្រូវសហការជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ ដើម្បីធ្វើឱ្យអង្គភាព មានការប្រែប្រួលមុខមាត់ថ្មី សំដៅធានារ៉ាប់រងបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ដែលរដ្ឋបាលខេត្តប្រគល់ជូន។
ឯកឧត្តម បានកោតសរសើរចំពោះលោក ប្រធានមន្ទីរចាស់ ដែលត្រូវបានក្រសួងផ្ទេរទៅកាន់មុខ តំណែងថ្មី នៅក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ។ ទាំងនេះគឺបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទក្នុងការសហការសម្របសម្រួល និងបំពេញការងារ ព្រមទាំងការលះបង់កម្លាំងកាយចិត្ត ទើបធ្វើឱ្យសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ។
យើងត្រូវបន្តពង្រឹងប្រពៃណីសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ទាំងរវាងថ្នាក់លើ និង ថ្នាក់ក្រោម ក៏ដូចជាមួយនឹងបណ្តាមន្ទីរ-អង្គភាព ក្រុង-ស្រុកនានាផងដែរ។ ត្រូវបង្កើនប្រសិទ្ធភាពគ្រប់គ្រងមន្ត្រីរាជការ មានការពង្រឹងវិន័យ ចេះសម្របសម្រួល តាមដានការងារ និងលើកទឹកចិត្តមន្ត្រីរាជការក្រោមឱវាទ ដើម្បីឱ្យពួកគេបញ្ចេញអស់លទ្ធភាព សមត្ថភាព មនសិការការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តភារកិច្ចតាមការប្រគល់ជូនឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់ អនុវត្តការងារប្រកបដោយការឈ្លាសវៃ និងត្រូវមានចក្ខុវិស័យ សមស្របទៅលើសភាពការណ៍ទូទៅ ស្របតាមស្ថានភាព និងត្រូវដោះស្រាយ ឬស្នើសុំគោលការណ៍ដោះស្រាយឱ្យបានទាន់ពេលវេលាជាដើម៕
ដោយ ៖ គឿនវេត
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-06-2-1-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-06-1-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-07-1-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/02/photo_2023-02-07_18-40-08-1-1024x768.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២២ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?