ព័ត៌មានជាតិ
ក្រុមហ៊ុនមួយនៅខេត្តស្ទឹងត្រែង ទទួលទិញគ្រាប់ស្វាយចន្ទីពីកសិករលើសតម្លៃទីផ្សារ
គ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែង ត្រូវបានក្រុមហ៊ុនឃែស៊ូណាត់សិប្បកម្មកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីសម្រេចទទួលទិញពីកសិករមានតម្លៃលើសទីផ្សារ ដែលជាផ្នែកមួយបានជួយកសិករនៅតំបន់នេះ ឱ្យកាន់តែប្រឹងប្រែងដាំដំណាំឧស្សហកម្ម និងបានទទួលយកកម្លាំងពលកម្មក្នុងស្រុ មកធ្វើការផងដែរ។
រោងចក្ររបស់ក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី មានទីតាំងនៅចំណុចអ៊ុឃួន ភូមិភ្នំក្រហម ក្នុងឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទធ្លាប់មានប្រសាសថា នេះជាភាពរីកចម្រើនថ្មីមួយទៀតសម្រាប់ខេត្តស្ទឹងត្រែង ក្នុងពេលដែលប្រមុខរាជរដ្ឋាភិបាលក៍ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានចាត់ទុកវិស័យឯកជនជាដែគូមួយយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។ លោករដ្ឋលេខាធិការគាំទ្រឱ្យសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីពង្រីកសង្វាក់ផលិតដើម្បីឈានទៅធ្វើជាគំរូ និងបានជួយលើកកម្ពស់ការងារធ្វើដល់ប្រជាពលរដ្ឋនៅតំបន់នេះផង និងបង្កើនទីផ្សារផលិតផលកសិកម្មបានសមស្របនៅក្នុងស្រុក នេះជាគំរូមួយគួរណាស់ពង្រីក ដែលចាប់ផ្ដើមពីស្វាយចន្ទី និងឈានដល់ដំណាំផ្សេងទៀត ដែលជឿជាក់កសិករ រត់តាមទីផ្សារ ជាពិសេសស្វាយចន្ទីអស់នេះ មិនមែនដាំភ្លាមបានផលភ្លាមទេ គឺមានរយៈពេលយូរ អញ្ចឹងហើយរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម រង់ចាំជានិច្ចក្នុងការជួយសម្របសម្រួលក្នុងករណីដែលការងារនោះ។

លោកស្រី មុត ចរិយា នាយិកាក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងបានសំដែងការសាទរ ក្នុងពេលដែលបានថ្នាក់ដឹកនាំក្រសួងកសិកម្មការលើកទឹកចិត្តដល់កិច្ចការអភិវឌ្ឍផលិតផលផ្នែកកសិកម្មនៅក្នុងស្រុក។ លោកស្រីបន្តថា ការដំណើរការផលិតប្រកបដោយស្វ័យប្រវត្តនេះ កំពុងតែរង់ចាំផ្នែកទីផ្សារបញ្ជាទិញពីបរទេស ព្រោះបានធ្វើការទាក់ទងគ្នារួចហើយ បច្ចុប្បន្នផលិតផលសម្រេចបាននាំចេញទៅក្រៅប្រទេស មានអាមេរិក ជប៉ុន កូរ៉េ និងនៅទីផ្សារក្នុងស្រុកខ្លះដោយសារអត់សូវមមាញឹក ពីព្រោះនៅរង់ចាំ សេធីវីខេត ពីអាមេរិក ពីជប៉ុនមកអញ្ចឹងយើងអត់ចង់លក់ អ្វីទាំងនេះអញ្ចឹងទេ ពីព្រោះយើងមានទីផ្សារក្នុងស្រុកជាបណ្ដើរៗហើយ ពីព្រោះថា ទីផ្សារក្នុងស្រុកយើងអត់ត្រូវការ សញ្ញាបត្រអស់ទាំងហ្នឹងទេ អាចលក់បានយើងលក់ផលិតផលសម្រេច វាបានល្អប្រសើរ ជាងលក់ពាក់កណ្ដាលសម្រេច។

លោក សន ដារ៉ា កម្មករបញ្ជាម៉ាស៊ីនបំបែកគ្រាប់ស្វាយចន្ទីបានបញ្ចាក់ថា នៅពេលរោងចក្រដំណើការអភិវឌ្ឍទៅរីកចម្រើជាងនេះ ប្រជាពលរដ្ឋសាទរព្រោះមានការងារធ្វើនៅក្នុងស្រុកដោយមិនបាច់ធ្វើចំណាកស្រុកទៅលក់កម្លាំងពលកម្មនៅក្រៅប្រទេសទេ។ លោកថា កម្មករធ្វើការនៅសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីស្ទឹងត្រែងធ្វើការងារដូចរដ្ឋដែរ ដោយទទួលបានប្រាក់ឧបត្ថម្ភចាប់ពី៧០ម៉ឺនរៀលទៅ១លានរៀល តាមទំហំការងារនៅក្នុងរោងចក្រ។

សូមបញ្ជាក់ ក្រុមហ៊ុនឃែស៊ូណាត់ សិប្បកម្មកែច្នៃផលិតផលសម្រេចគ្រាប់ស្វាយចន្ទី នៅខេត្តស្ទឹងត្រែងបើកដំណើរការបានជាងមួយឆ្នាំមកហើយ និងពង្រីកសង្វាក់ផលិតនៅឆ្នាំ២០២៣បន្ថែមដើម្បីទាញយកកម្លាំងពលកម្មប្រមាណ៥០នាក់បន្ថែមទៀតក្នុងពេលដែលបច្ចុប្បន្នមានកម្លាំងកម្មករតែជាង២០នាក់តែប៉ុណ្ណោះ៕
អត្ថបទ៖ ងិនលីម



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់