ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ៖ បន្តអភិវឌ្ឍក្រសួងឲ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីល្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញគ្រប់ជំនាញ ត្រូវបន្តអភិវឌ្ឍន៍ក្រសួងឲ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

លោកជំទាវ ម៉ែន សំអន ជំរុញបែបនេះខណៈអញ្ជើញជាអធិបតី ក្នុងពិធីបូកសរុបលទ្ធផលសន្និបាត របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៣ នៅសុខាភ្នំពេញ កាលពីរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៣។

លោកជំទាវ បានកោតសសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ និងមន្ទីររាជធានីខេត្ត និងវិទ្យាស្ថានជាតិអធិការកិច្ច ដែលបានខិតខំយកចិត្តទុក្ខដាក់បំពេញការងាររបស់ខ្លួន ទទួលបានលទ្ធផលគួរជាទីមោទនៈ តាមរយៈការបំពេញការងារយ៉ាងសកម្មនៅគ្រប់មុខសញ្ញា ដោយបានចុះបំពេញបេសកកម្មជាច្រើន ជាពិសេសការចុះធ្វើអធិការកិច្ច ការតាមដានការអនុវត្តច្បាប់ ការទទួល និងដោះស្រាយបណ្តឹង ការផ្សព្វផ្សាយច្បាប់ និងការបណ្តុះបណ្តាល ជំនាញអធិការកិច្ច ដោយវិទ្យាស្ថានជាតិអធិការកិច្ច។

ដោយឡែក អង្គសន្និបាតពេញមួយថ្ងៃនេះ ក៏បានទទួលនូវធាតុចូលមួយចំនួន ក្នុងការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័ន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ស្របតាមទិសស្លោក «អភិវឌ្ឍស្ថាប័នឲ្យក្លាយជារដ្ឋបាលទំនើបមួយ ប្រកបដោយសមត្ថភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីធ្វើជាភ្នែក ជាត្រចៀករបស់រាជរដ្ឋាភិបាល បម្រើប្រជាពលរដ្ឋ ការពារសុវត្ថិភាពសាធារណៈ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន និងប្រជាពលរដ្ឋ ពង្រឹងតម្លាភាព អភិបាលកិច្ចល្អ និងលើកកម្ពស់នីតិរដ្ឋ»។

ជាពិសេស ត្រូវបំពេញការងារ ដោយយកលិខិតបទដ្ឋានគតិយុត្តិជាគោល ក្នុងការផ្សព្វផ្សាយច្បាប់ជូនប្រជាពលរដ្ឋ ធ្វើអធិការកិច្ចតាមដានការអនុវត្តច្បាប់ និងដោះស្រាយបណ្តឹង ដើម្បីសម្រេចលទ្ធផល ដែលបានកំណត់ក្នុងផែនការ យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងគោលដៅទប់ស្កាត់ បាតុភាពអសកម្ម អំពើពុករលួយ និងការរំលោភដោយអំណាច ដើម្បីបម្រើប្រជាពលរដ្ឋ និងបង្កើនជំនឿជឿជាក់មកលើរាជរដ្ឋាភិបាលតែម្ដង៕
អត្ថបទ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ