Connect with us

ព័ត៌មានជាតិ

​ប្រកាស​លេខ​ទូរសព្ទ ៥ ខ្សែ ទប់ស្កាត់​ក្រុម​ផ្តល់​កម្ចី​ខុស​ច្បាប់តាមអនឡាញ

បានផុស

នៅ

ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិបាន​ចេញ​សេចក្តីថ្លែងការរួម ដើម្បី​ចាត់​វិធានការផ្លូវ​ច្បាប់​​ចំពោះ​ការ​ផ្តល់ប្រាក់​កម្ចី​ខុស​ច្បាប់ និងការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ចៀសវាង​ដាច់ខាត ចំពោះ​ការ​ខ្ចី​ប្រាក់​ពី​អ្នក​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្រៅ​ផ្លូវការ ដែល​ពុំ​មាន​ការ​អនុញ្ញាត​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ដើម្បី​ចាត់​វិធានការ​ទាន់​ពេល​វេលា អាជ្ញាធរ​ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​មាន​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​ផ្តល់​ឥណទាន​ខុស​ច្បាប់ រាយការណ៍​តាម​រយៈ​ប្រព័ន្ធ​លេខ​ចំនួន ៥ ខ្សែ៖

-០៨៥ ៦០០ ០០២

-០៨៥ ៦០០ ០០៣

-០៩៨ ២២០ ០០១

-០៩៨ ២២០ ០០២

-០៩៧ ២៧៨ ៣០៣០

នា​ពេលថ្មីៗនេះ មាន​សកម្មភាព​ផ្សព្វផ្សាយនិង​ផ្តល់​សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេស​សេវា​ឥណទានតាមរយៈទូរសព្ទ បណ្តាញ​សង្គមនានា និង​អនឡាញ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​បាន​ធ្វើឱ្យ​សាធារណជន​មានការ​ភាន់ច្រឡំ និង​បាន​បង្កផលវិបាក​ជាច្រើន​មកលើ​សេដ្ឋកិច្ច​និង​សង្គម​ តាមរយៈការ​យក​អត្រា​ការប្រាក់​ខ្ពស់​ហួសហេតុ ការគំរាមកំហែង​បំភិតបំភ័យ ការ​អនុវត្តកិច្ច​សន្យាមិន​សុចរិត ដោយ​បង្កប់​នូវការកេង​ចំណេញ​ហួសហេតុ​ពីអ្នកខ្ចីប្រាក់ ដែល​បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ​និង​ធ្វើឱ្យធ្លាក់​ក្នុងបំណុល​ច្រើន​លើសលប់។

ធនាគារជាតិនៃកម្ពុជា និង​អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​អំពាវនាវ​ឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវា​ហិរញ្ញវត្ថុផ្លូវការ​ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្ម​ពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួល​ប្រាក់បញ្ញើ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្រឹះស្ថាន​ភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថាន​ផ្តល់សេវាទូទាត់ សង​ប្រាក់ និង​គ្រឹះស្ថាន​ឥណទានជនបទ ដែល​គ្រឹះស្ថានទាំងនេះស្ថិតក្រោម​ច្បាប់និង​បទប្បញ្ញត្តិ និង ការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយ​អតិថិជន​ត្រូវបានការពារ​ដោយច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ច្រកត្រពាំងស្រែ
ព័ត៌មានជាតិ៧ នាទីutes មុន

ច្រកទ្វារព្រំដែនអន្តរជាតិ ៤ កន្លែង កំណត់ទីតាំង​សាងសង់ ប្រើប្រាស់​ហិរញ្ញប្បទានធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធអាស៊ី

សេដ្ឋកិច្ច១០ នាទីutes មុន

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម

ជីវិតកម្សាន្ដ២៨ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ៤៣ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

Sokha Hotels

ព័ត៌មានពេញនិយម