ព័ត៌មានជាតិ
លោក សៅ ភិរុណ អះអាងថា គ្មានបុគ្គលិកទូរទស្សន៍បាយ័នណាម្នាក់ ដើរសុំប្រាក់ពីអ្នកដទៃឡើយ
លោក សៅ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានចេញមកអះអាងនៅលើគណនីហ្វេសបុកផ្ទាល់ខ្លួនរបស់លោកនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ថា មកដល់ពេលនេះ គឺគ្មានបុគ្គលិកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នណាម្នាក់ដើរសុំប្រាក់ឧបត្ថម្ភពីគេឡើយ។
ការអះអាងរបស់លោកបែបនេះ គឺបន្ទាប់ពីមានបុគ្គលម្នាក់បានបង្ហាញកាតបុគ្គលិក BTV ឈ្មោះ ឈិត សាវី ប្រចាំនៅខេត្តសៀមរាប ព្រមទាំងបានផ្ញើសារសុំប្រាក់ឧបត្ថម្ភពីមន្ត្រីនៅតាមក្រសួង និងអាជ្ញាធរនានា។ តាមការកត់សម្គាល់ បញ្ហានេះ មិនមែនជាលើកទី១ឡើយ ដោយកន្លងមក មានជនខិលខូច និងឆ្លៀតឱកាស បានប្រើប្រាស់ល្បិចកលបែបនេះទៅសុំប្រាក់ឧបត្ថម្ភពីគេជារឿយៗ។
ចំពោះបញ្ហានេះ លោក សៅ ភិរុណ បានអះអាងថា បុគ្គលខាងលើនេះ គឺជាជនបោកប្រាស់ មិនមែនជាបុគ្គលិករបស់ក្រុមហ៊ុនលោកឡើយ។ លោកបានគូសបញ្ជាក់ថា៖ “ក្នុងនាមអ្នកគ្រប់គ្រងព័ត៌មាន ខ្ញុំហ៊ានអះអាងថា មកដល់ម៉ោងនេះ
គ្មានបុគ្គលិកព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នណាម្នាក់ ដើរសុំប្រាក់ឧបត្ថម្ភគេនោះទេ”។ បើតាមលោក សៅ ភិរុណ គឺរាល់ពេលដែលបុគ្គលិកចុះបំពេញការងារម្តងៗ គឺតែងមានលិខិតបញ្ជាក់ពីបេសកកម្ម និងប្រាក់ឧបត្ថម្ភពីក្រុមហ៊ុនច្បាស់លាស់ និងត្រឹមត្រូវ។ លោក សៅ ភិរុណ បានអះអាងទៀតថា៖ «វិធានការសមត្ថកិច្ចអនុវត្តនិតិវិធីច្បាប់គឺជាជម្រើសដែលយើងប្រកាន់យក ដើម្បីការពារវិជ្ជាជីវៈអ្នកសារព័ត៌មានរបស់យើង និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រុមហ៊ុន»៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា