ព័ត៌មានជាតិ
ទូតជប៉ុនថ្មី ប្ដេជ្ញាជួយជំរុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុន មកកាន់កម្ពុជាឲ្យកាន់តែច្រើន
ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានប្ដេជ្ញាថា នឹងខិតខំពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការជំរុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនឲ្យមកកាន់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/01-8-1024x682.jpg)
ការប្ដេជ្ញានេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានអនុញ្ញាតឲ្យលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបនេះ លោក UENO Atsushi បានសម្ដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេច ហើយសូមឲ្យវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/02-9-1024x682.jpg)
លោកឯកអគ្គរាជទូតជប៉ុន បានគោរពជម្រាបជូនសម្ដេចតេជោថា លោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩២ ហើយបើតាមលោកសង្កេតមើល នាពេលនេះប្រទេសកម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង ព្រមទាំងមានស្ថេរភាព និងសន្តិភាព។ ក្នុងន័យនេះ លោក UENO Atsushi បានសម្ដែងនូវការគោរព ចំពោះភាពដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/04-6-1024x682.jpg)
លោកក៏បានអបអរសាទរ ជូនចំពោះសម្ដេចតេជោ ផងដែរ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយទទួលជោគជ័យដ៏ត្រចេះត្រចង់។ លោកបន្ថែមថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គឺមានភាពល្អជាទីបំផុតនាពេលនេះ ហើយលោកពិតជាមានកិត្តិយសណាស់ ដែលមកបំពេញការងារជាអ្នកការទូតជប៉ុនប្រចាំកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/03-7-1024x682.jpg)
ជាមួយគ្នានេះលោក UENO Atsushi បានប្ដេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រីកពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការជំរុញអ្នកវិនិយោគ និងអ្នកទេសចរជប៉ុនឲ្យមកកាន់ប្រទេស កម្ពុជា ព្រមទាំងជួយគាំទ្រប្រទេសកម្ពុជា ក្នុងការរៀបចំដំណើរការការប្រកួតស៊ីហ្គេម, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧, ការងារដោះមីន, និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាដើម។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងការអបអរសាទរជូនចំពោះលោក UENO Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់លោកឯកអគ្គរាជទូត ចំពោះការចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចផងដែរ។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងយល់ស្របជាមួយនឹងការលើកឡើងរបស់លោក UENO Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយនឹងការប្ដេជ្ញារបស់ លោក UENO Atsushi ដែលថានឹងជួយដល់ប្រទេសកម្ពុជាខាងលើនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ តាមរយៈលើកទឹកចិត្តឲ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់មកកាន់កម្ពុជា។
ចំណែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគវិញ គឺសម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យលោកឯកអគ្គរាជទូតជប៉ុន ជួយជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជាបន្ថែមទៀត៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច