ព័ត៌មានជាតិ
ទោះតម្លៃជ្រូកធ្លាក់ចុះក៏មិនបង្កផលប៉ះពាល់ខ្លាំងដល់កសិករចិញ្ចឹមជ្រូកកូនលក់ដែរ
ទោះជាតម្លៃនៃទីផ្សារសាច់ជ្រូក ឬក៏ជ្រូករស់កំពុងធ្លាក់ចុះប្រមាណជាពីរខែមកហើយនោះក៏មិនបង្កផលប៉ះពាល់ខ្លាំងដល់កសិករចិញ្ចឹមជ្រូកកូនលក់ដែរដោយគ្រាន់ចំណេញតិចមិនដូចការទិញកូនជ្រូកយកមកចិញ្ចឹមលក់គឺរងការខាតក្នុងមួយក្បាល់ទៅ ១០ ម៉ឺនរៀល។

លោក គង់ ប៊ុនសិទ្ធិ ជាប្រជាកសិករចិញ្ចឹមជ្រូកលក្ខណៈគ្រួសារមួយរូបនៅ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី បានឱ្យដឹងថាសម្រាប់រូបលោកជាអ្នកចិញ្ចឹមជ្រូកខ្នាតតូមដោយចិញ្ចឹមជ្រូកមេយកកូនចិញ្ចឹមបន្តមិនមានបញ្ហាប្រឈមខ្លាំងលើតំលៃទីផ្សារសត្វជ្រូកដែលកំពុងធ្លាក់ថ្លៃក្នុងរយះពេលជាងពីរខែមកនេះទេ ដោយគ្រាន់តែចំណេញតិចតួចបើឱ្យខាតមិនខាតឡើយ។
មូលហេតុដែលធ្វើឱ្យការចិញ្ចឹមជ្រូករបស់លោកមិនខាតដោយសារលោកមិនបានចំណាយដើមទៅទិញកូនជ្រូកយកមកចិញ្ចឹម និងបានកែឆ្នៃនៃចំណីដោយមិនបានពឹងផ្អែកទាំងស្រុងលើចំណីដែលសម្រេចហើយ ១០០% លក់លើទីផ្សារដែលមានតំលៃថ្លៃនឹងឡើងរហូតនោះទេ។

សម្រាប់កូនជ្រូកដែលគាត់ចិញ្ចឹមចន្លោះពីកើតរហូតដល់លក់ក្នុងទំងន់ ១០០ គីឡូក្រាម ត្រូវចំណាយពេលបួនខែហើយក្នុងការលក់កាត់ថ្លៃចំណាយអស់ក្នុងជ្រូកចំនួន១០ក្បាលគឺចំណេញបានពីក្បាល។
ចំពោះតម្លៃបច្ចុប្បន្នតំលៃជ្រូកមួយគីឡូក្រាម ៧ ៥០០ រៀលទៅ ៧៨០០រៀល ខុសពីប៉ុន្មានខែមុនៗ តម្លៃធ្លាក់ចុះគីមួយគីឡូក្រាមជាងមួយម៉ឺនរៀល។ លោកបានឱ្យដឹងទៀតថា កន្លងមកលោកក៏ធ្លាប់ទិញកូនជ្រូកយកមកចិញ្ចឹមនិងប្រើចំណីស្រាប់លក់លើទីផ្សារដែរតែដោយសារតែចំណីទាំងនោះចេះតែឡើងថ្លៃរហូត និងតម្លៃជ្រូកក៏ចុះធ្វើឱ្យខាតទាំងពេលវេលានិងថវិកាក៏ដូរមកទិញជ្រូកមេយកកូនចិញ្ចឹម និងការមើលថែបានល្អផងឃើញថាទទួលបានផលចំណេញអាចផ្គត់ផ្គងជីវិភាពបាន។

ជុំវិញការចិញ្ចឹមជ្រូក និងតម្លៃធ្លាក់ចុះនេះលោក ហ៊ុយ ទូច ប្រធានការិយាល័យបសុពេទ្យខេត្តបន្ទាយមានជ័យបានឱ្យដឹងថា តាមការយកចិត្តទុកដាក់ពីសំណាក់លោកប្រធានមន្ទីរកសិកម្មខេត្តលើការចិញ្ចឹមជ្រូករបស់ប្រជាកសិករក៍ដូចជាការិយាល័យបសុពេទ្យផ្ទាល់បានចុះជាប់ជាមួយប្រជាកសិករក្នុងការចិញ្ចឹមជ្រូកក្នុងនោះតាមការស្រាវជ្រាវដោយយកចិត្តទុកដាក់តម្លៃជ្រូកមិនត្រឹមតែធ្លាក់ចុះតែខេត្តបន្ទាយមានជ័យទេគឺធ្លាក់ចុះទូទៅចាប់ពីខែវិច្ឆិកា ២០២២ មកតែបានឡើងវិញបន្តិចនៅពីរបីថ្ងៃនេះចំពោះជ្រូកសាច់របស់ចិញ្ចឹមលក្ខណៈគ្រួសារពីមួយគីឡូ ៧ ៥០០ រៀលមកបាន ៧ ៣០០ រៀលវិញ។
ដោយឡែកចំពោះជ្រូកចិញ្ចឹមបែបកសិដ្ឋានជាមួយក្រុមហ៊ុនសុីភីមានតំលៃមួយគីឡូក្រាម៩៣០០រៀលលក់អោយក្រុមហ៊ុន។ មានន័យថាបច្ចុប្បន្នបើប្រជាកសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារតាមការទិញកូនមកចិញ្ចឹមគឹរងការខាតពី៧០០រៀលទៅមួយពាន់រៀលក្នុងមួយគីឡូក្រាមនិយាយរួមខាត់ភាគច្រើនលើតម្លៃទិញកូនជ្រូក តែបើអ្នកចិញ្ចឹមកូនជ្រូកពីមេមិនខាតទេគឺចំណេញពីមួយគីឡូក្រាម១មឺនទៅមួយមឺនប្រាំពាន់រៀល។
ដោយឡែកចំពោះការចិញ្ចឹមបែបកសិដ្ឋានជាមួយក្រុមហ៊ុនគឺមិនដែលខាត់ទេដោយសារតែមាកការចុះកុងត្រានិងមានការផ្គត់ផ្គងពីក្រុមហ៊ុនមានន័យថាមានតែចំណេញ។ ជាវិធានការលើវិស័យផលិតកម្មបសុព្យាបាលតាមសង្កេតការចិញ្ចឹមជ្រូកតែងតែមានបញ្ហាទីផ្សារជានិច្ចមួយឆ្នាំមានម្តងគ្រាន់តែរយះពេលខ្លីនឹងវែងតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាវាជាមុខរបររបស់កសិករគាត់នៅតែចិញ្ចឹមហើយក្នុងនាមមន្រ្តីជំនាញបានធ្វើកិច្ចការជាមួយពួកគាត់ដោយកែលម្អគាត់ពីការចិញ្ចឹមដោយចំណីសំរេចលើទីផ្សារមកផ្តោតលើវត្ថុធាតុដើមដែលគាត់មានដើម្បីកាត់បន្ថយលើការចំណាយនៃការចិញ្ចឹម៕
អត្ថបទ៖ អពៅ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ