ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគដំណាំស្វាយចន្ទី ក្នុងតំបន់អតីតចម្ការមីន ខេត្តបាត់ដំបង
ក្រុមហ៊ុន Top Planning Japan Co.,LTD របស់ប្រទេសជប៉ុន មានបំណងពង្រីការវិនិយោគលើដំណាំស្វាយចន្ទី នៅតំបន់អតីតដីចម្ការមីន ក្នុងខេត្តបាត់ដំបង សម្រាប់នាំយកទៅលក់នៅទីផ្សារក្រៅប្រទេស និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ។

លោក Tetsuo MURAYAMA អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងថា ក្នុងមួយឆ្នាំកម្ពុជា អាចទទួលផលស្វាយចន្ទីបានប្រមាណជាង ១លានតោន។ លោកចាត់ទុកថា កម្ពុជា ជាប្រទេសដាំដំណាំនេះបានច្រើននៅក្នុងចំណោមប្រទេសលើពិភពលោក។ ដោយក្រុមហ៊ុន លក់ក្នុងតម្លៃស្រស់បានប្រមាណ ១ពាន់លានដុល្លារ ហើយក្រុមហ៊ុនគ្រោងកែច្នៃលក់ឱ្យបានរហូតដល់ ៣ពាន់លានដុល្លារ។
អគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD លើកឡើងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
នៅក្នុងជំនួបនេះ លោក Tetsuo MURAYAMA បានបញ្ជាក់ប្រាប់លោក ហេង រតនាថា ក្រុមហ៊ុនលោក ពង្រីកការវិនិយោគបន្ថែម នៅក្នុងខេត្តបាត់ដំបង ជាពិសេសនៅតំបន់ដែលបានសម្អាតមីនរួចហើយ ដោយគ្រោងវិនិយោគ ដើម្បីកែច្នៃសម្រាប់នាំចេញ និងចម្រាញ់ធ្វើជាប្រេងឥន្ធនៈ។ លើសពីនេះទៀត លោកថា គម្រោងវិនិយោគនេះ នឹងជួយឱ្យតម្លៃស្វាយចន្ទីកម្ពុជា កាន់តែមានតម្លៃ និងផ្តល់ចំណូលសម្រាប់កសិករកម្ពុជាផងដែរ។

ប្រធានក្រុមហ៊ុនជប៉ុន បានស្នើដល់ស៊ីម៉ាក់ជួយគាំទ្រ និងសហការលើការងារបោសសំអាតមីន ដើម្បីឱ្យគម្រោងនេះ អាចអនុវត្តទៅបាន ខណៈភាគីក្រុមហ៊ុន ក៏មានដៃគូក្រុមហ៊ុន ដែលមានឧបករណ៍បោសសំអាតមីនទំនើបៗ សម្រាប់បោសសំអាតមីនចូលរួមលើការអនុវត្តនូវគម្រោងនេះផងដែរ។
ក្រោយស្តាប់ការរៀបរាប់របស់លោក Tetsuo MURAYAMA លោក ហេង រតនា បានគាំទ្រលើគម្រោងនេះ ដោយរំពឹងថា កម្ពុជានឹងួទទួលបានប្រយោជន៍ច្រើនពីគម្រោងវិនិយោគនេះ ជាពិសេសចំណេះដឹងផ្នែកកែច្នៃផលិតផលកសិកម្មពីអ្នកជំនាញជប៉ុន។
សូមបញ្ជាក់ថា គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ដោយគិតចាប់ពីឆ្នាំ២០១៩-២០២២ គ្រាប់ស្វាយចន្ទីកម្ពុជា កែច្នៃបាននាំចេញទៅប្រទេសជប៉ុនប្រមាណជាង ១៨៤តោន ក្នុងនោះឆ្នាំ២០២២ មានជាង ១២៦តោន។
ដោយឡែក ក្រុមហ៊ុន Top Planning Japan (TPJ) មានមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ជាមួយសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ ដែលត្រូវបានធ្វើឡើង ដើម្បីសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង មានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក