Connect with us

ព័ត៌មានជាតិ

វិនិយោគិនជប៉ុនមានគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅដីដែលបានដោះមីនរួច

បានផុស

នៅ

ក្រុមហ៊ុនជប៉ុន Top planning Japan មានគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទីនៅដីចម្ការមីនក្នុងខេត្តបាត់ដំបង ក្រោយតំបន់នេះត្រូវបានដោះមីនហើយរួចរាល់។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានស្វាគមន៍ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនជប៉ុនក្នុងការចូលរួមជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅអតីតតំបន់ចម្ការមីនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបជាមួយលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃទី៨ ខែកុម្ភៈនេះ លោក Tetsuo Murayama អគ្គនាយកក្រុមហ៊ុន Top planning Japan បានស្នើសុំកិច្ចសហការរួមគ្នាជាមួយអង្គភាពស៊ីម៉ាក់ ដើម្បីប្រែក្លាយដីចម្ការមីនកម្ពុជាទៅជាដីអភិវឌ្ឍន៍លើដំណាំកសិ-ឧស្សាហកម្ម នៅពេលដីចម្ការមីនទាំងនោះត្រូវបានបោសសម្អាត និងដោះមីនរួចរាល់។

ពាក់ព័ន្ធនឹងសំណើនេះ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះបំណងចូលរួមអភិវឌ្ឍន៍នៅអតីតតំបន់មីនរបស់កម្ពុជា ជាពិសេសគម្រោងបង្កើតរោងចក្រកែច្នៃស្វាយចន្ទី។ លោក បានបង្ហាញក្ដីសង្ឃឹមថា អ្នកវិនិយោគិនជប៉ុនដែលមានភាពច្នៃប្រឌិតខ្ពស់នឹងជួយកែច្នៃឲ្យស្វាយចន្ទីកម្ពុជាមានតម្លៃខ្ពស់លើទីផ្សារអន្តរជាតិ។

លោក ហេង រតនា បានលើកឡើងថា គម្រោងរបស់ក្រុមហ៊ុនជប៉ុន នាពេលនេះ គឺស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចង់ឲ្យមានការប្រើប្រាស់ឲ្យលទ្ធផលនូវផ្ទៃដីចម្ការមីនដែលបានបោសសម្អាតរួចរាល់ តាមរយៈការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចចំពោះប្រជាពលរដ្ឋ ហើយប្រែក្លាយពីផ្ទៃដីចម្ការមីនទៅជាផ្ទៃដីសន្តិភាពប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍ។

បើតាមលោក ហេង រតនា រយៈពេល៣០ឆ្នាំកន្លងទៅនេះ អង្គភាពស៊ីម៉ាក់បានបោសសម្អាត និងដោះមីន ក៏ដូចជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនប្រមាណ ៣លានគ្រាប់ លើផ្ទៃដីសរុបប្រមាណ ២ពាន់ម៉ែត្រក្រឡានៅទូទាំងប្រទេសកម្ពុជា។ ដូច្នេះ ក្នុងនាមជាប្រតិបត្តិករដោះមីន លោក ហេង រតនា ពិតជាចង់ឃើញដីដែលមានបញ្ហាដោយសារគ្រាប់មីនប្រែក្លាយទៅជាដីមានសុខសុវត្ថិភាពដែលគ្រប់ដណ្ដប់ដោយដំណាំយុទ្ធសាស្ត្រនានា ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ២ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ២ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម