Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ ​បាន​ឈាន​ដល់​ដំណាក់កាល​លើស​មធ្យម

បានផុស

នៅ

ភ្នំពេញ ​៖ ការអភិវឌ្ឍ​នៅក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ បាន​ឈាន​ដល់​ដំណាក់កាល​លើសពី​មធ្យម​ហើយ ពោលគឺ​មនុស្ស​រស់នៅក្នុង​ក្រុង​មួយ​នេះ​មាន​ភាព​ស៊ីវីល័យ ហើយ​ឧបករណ៍ប្រើប្រាស់​នានា​ក៏មាន​ភាព​ស៊ីវីល័យ​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការលើកឡើង​រប​ស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១១​ខែមករា​ឆ្នាំ​២០២១ ម្សិល​មិញ​នេះ​។

លោក​បាន​មានប្រសាសន៍​នៅ​ថា រាជធានី​ភ្នំពេញ​បច្ចុប្បន្ន គឺមាន​ការរីកចម្រើន​ខ្លាំង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ភាព​ស៊ី​វិ​ល័យ​ទាំង​សម្ភារ និង​ឧបករណ៍ប្រើប្រាស់​ផ្សេងៗ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ទីក្រុង​បច្ចុប្បន្ន​មានការ​រីកចម្រើន ដោយមាន​ហេដ្ឋារចនាសម្ព័ន្ធ​រីក​ដុះដាល​ជាច្រើន​​ដូចជា មាន​អគារ​ខ្ពស់ៗ មាន​សាលារៀន មាន​មន្ទីរពេទ្យ មណ្ឌល​សុខភាព ពិសេស​មាន​ផ្លូវ​គមនាគមន៍​ដ៏​ល្អ​ងាយស្រួល​ធ្វើ ដំណើរ​មាន​ភ្លើង​លម្អ​ចម្រុះ​ពណ៌នា​ពេល​រាត្រី​ដ៏​ស្រស់ស្អាត​។

លោក​អភិបាល​បាន​បន្ត​ទៀតថា​ ក្នុង​ការ​ស្ថានភាព​ទីក្រុង​មាន​ភាព​រី​ក​ចម្រើន​ឥតឈប់ឈរ​នេះ​ដែរ ដាច់ខាត​ត្រូវតែ មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់​អាជីវកម្ម និង​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ទាំងអស់ ។ ត្រូវ​ធានា​នូវ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ឱ្យបាន​ខ្ជាប់ខ្ជួន ពិសេស​មាន​ទំនួល​ខុសត្រូវ​ចំពោះ​អ្វីដែល​ខ្លួន​បានធ្វើ ដើម្បី​ចូលរួម​សម្អាត​ទីក្រុង​ឱ្យ​កាន់​តែមាន សោភ័ណភាព​ស្រស់ស្អាត​ជានិច្ច​។

ចូលរួម​សប្បាយរីករាយ ដោយសារ​យើង​ជាទី​ក្រុង​កំពុង​អភិវឌ្ឍ ប៉ុន្តែ​មាន​ទិសដៅ​ខ្ពស់ជាង​មធ្យម​ដែរ​ហើយ ដែល​តម្រូវឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់។

លោក​បន្តថា កាល​មុន​ទីក្រុង​កំពុង​អភិវឌ្ឍ វា​មាន​បញ្ហា​ច្រើន អ៊ីចឹង​ត្រូវការ​អភិវឌ្ឍ ពីមុន​យើង​បិទ​ភ្នែក ពេល​ឡាន​ដឹក​ដី​ប្រឡាក់​បន្តិចបន្តួច​លើ​ដងផ្លូវ​យើង​សុខចិត្ត​ទ្រាំ ប៉ុន្តែ​ឥឡូវ​គឺ​អត់​ទេ ដឹក​ហើយ​ត្រូវតែ​លាង​ឱ្យ​ស្អាត ដែល​នេះ​ជា​កិច្ចការងារ​ត្រូវធ្វើ ដើម្បី​ចូលរួមចំណែក​ជាមួយនិង​ការអភិវឌ្ឍ ធ្វើយ៉ាងណា​អភិវឌ្ឍន៍​ទៅតាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ មិនមែន​អភិវឌ្ឍន៍​មួយ​បំផ្លាញ​មួយ​ទេ គឺ​អត់​ចីរភាព​ទេ តែ​ឥឡូវនេះ​គឺ​ត្រូវតែ​ស្អាត​។

លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ក្រុមហ៊ុន​ដឹកជញ្ជូន​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ ចូលរួម​ការថែរក្សា​នូវ​សណ្តាប់ធ្នាប់​នៅលើ​ដងផ្លូវ​ទាំងអស់គ្នា ដើម្បី​រក្សា​ឱ្យបាន​នូវ​ភាព​រៀបរយ និង​មាន​ភាពស្រស់ស្អាត​នៅក្នុង​ទីក្រុង​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​រាជធានី​ភ្នំពេញ​មាន​អគារ​ខ្ពស់ៗ​ចាប់ពី​៧​ជាន់​ឡើងទៅ​រហូតដល់​ទៅ​ជាង​២០០០​អគារ​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៤​កន្លែង ហើយ​បើតាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​២៥​ទីតាំង​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយតប ទៅនឹង​ប្រទេសជាតិ​មានការ​អភិវឌ្ឍន៍​និង​ទីក្រុង​មា ន​ភាព​ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ ប្រកបដោយ​សុវត្ថិភាព​។

បន្ថែម​ពី​នេះ​ទៀត​មាន​ស្ពាន​អាកាស​ចំនួន​៦​កន្លែង​គឺ​ស្ពាន​អាកាស​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ពាន​អាកាស​៧​មករា ស្ពាន​អាកាស ៥​មករា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ និង​ស្ពាន​អាកាស​ចោមចៅ ដែល​ស្ពាន​នេះ​ក្រុមការងារ​បាននិងកំពុង​ស្ថាបនា​យ៉ាង​ញាប់ដៃ​ញាប់ជើង ដើម្បី​ឱ្យទាន់​តាម​ផែនការ​៕

ដោយ ៖ ស្រីរ័ត្ន

សូមចុចអាន ៖ រក​ឃើញ​​ករណី​​ឆ្លង​កូវីដ១៩​ចំនួន២នាក់​ទៀត​នៅខេត្តបាត់​ដំបង

សូមចុចអាន ៖ លោក នេត្រ ភក្ត្រា​៖ ឆ្នាំ​២០២០​បទល្មើស​ធនធានធម្មជាតិ​កើនឡើង​ប្រមាណ​៣០​ភាគរយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម