Connect with us

ព័ត៌មានជាតិ

លោកស្រី ជា សិរី៖ សេដ្ឋកិច្ចកម្ពុជា រំពឹងងើបឡើង តែស្ថិតក្នុងភាព​មិនច្បាស់លាស់ច្រើន

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិ​នៃកម្ពុជា បានលើក​ឡើងថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបឡើងថែមទៀត ប៉ុន្តែក៏ប្រឈម​នឹងភាព​មិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយ​ចុះកំណើន​នៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជា នាំទំនិញចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី កាលពីថ្ងៃទី៧ ខែកម្ភៈឆ្នាំ២០២៣ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនេះ លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជា បានទទួលផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ ជាពិសេស នៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជាបន្តបន្ទាប់ ដែលគាំទ្រដោយប្រសិទ្ធភាព​នៃការគ្រប់គ្រងការរាល​ដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងការពារបានគ្រប់គ្រាន់យ៉ាងឆាប់រហ័ស ដោយរដ្ឋាភិបាល បានបើកប្រទេស​ឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។

លោកស្រីបណ្ឌិតបានបន្តទៀតថា នៅឆ្នាំ២០២២ កម្ពុជា បានទទួលរងផលប៉ះពាល់ពីការកើនឡើងនៃអតិផរណា ដែលបណ្តាលមកពីការកើនឡើងថ្លៃប្រេង និងម្ហូបអាហារ ក្រោមឥទ្ធិពលនៃសង្គ្រាមរុស្សី អ៊ុយក្រែន ប៉ុន្តែកម្រិត​អតិផរណា​បានធ្លាក់ចុះមកវិញជាបន្តបន្ទាប់រហូតដល់កម្រិតប្រមាណ ៣% នៅចុងឆ្នាំ២០២២។

ដោយឡែក លោកស្រី មើលឃើញថា វិស័យទេសចរណ៍ក្នុងស្រុកបានវិលរកភាពប្រក្រតីវិញនៅឆ្នាំ២០២២ ហើយ​ភ្ញៀវទេសចរអន្តរជាតិបានកើនឡើងខ្ពស់ជាងការរំពឹងទុក ថ្វីបើនៅមានកម្រិតទាបជាងគ្រាមុនវិបត្តិក៏ដោយ។

ក្រោយស្តាប់ការលើកឡើងរបស់លោកស្រី ជា សិរី លោក Dominic Williams បានអបអរសាទរចំពោះ​ការគ្រប់​គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើងជាលំដាប់ អតិផរណាកើនឡើងក្នុងកម្រិតមធ្យម​ហើយ​ថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ដោយប្រព័ន្ធធនាគារមានភាពធន់ និងរួម​ចំណែក​ក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា។

ស្របពេលនេះដែរ លោកស្រី ជា សិរី បានស្នើឱ្យស្ថានទូតអង់គ្លេស បង្កើតឱកាសវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវ​ការនាំទំនិញពីកម្ពុជា បន្ថែមទៀត។

សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានសុទិដ្ឋិនិយមថា អតិផរណារបស់កម្ពុជា នៅឆ្នាំ២០២៣នេះ នឹងអាច​គ្រប់គ្រង់បានក្នុងរង្វង់២,៥ភាគរយ  ខណៈឆ្នាំ២០២២កន្លងទៅឡើងដល់៥,៤ភាគរយ ។ ចំណែកកំណើន​សេដ្ឋកិច្ចត្រូវ​បានទម្លាក់ការព្យាករណ៍ពី៦,៦%ថយមកត្រឹម ៥,៦%វិញ៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម