ព័ត៌មានជាតិ
តំបន់ថ្មដា ខេត្តពោធិ៍សាត់ នឹងប្រែក្លាយទៅជាទីក្រុងនាពេលអនាគត
ពោធិ៍សាត់ ៖ តំបន់ថ្មដាខេត្តពោធិ៍សាត នឹងប្រែក្លាយទៅជាទីក្រុងនាពេលអនាគត នេះបើតាមការលើកឡើងរបស់លោកអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣នេះក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលសាលាឃុំថ្មដា ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាល ខេត្តពោធិ៍សាត់។


បន្ទាប់ពីលោកអភិបាលស្រុកឡើងអានរបាយការណ៍រួចមក លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់បានលើកឡើងថា តំបន់នេះនិងប្រែក្លាយទៅជាទីក្រុង និងបើកច្រកព្រំដែនអន្តរជាតិ(ថ្មដាបានថាសេន) ដើម្បីដោះដូរទំនិញគ្នាទីវិញទៅមក រវាងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ជាមួយប្រជាពលរដ្ឋខេត្តត្រាតប្រទេសថៃ។

ដោយឃុំថ្មដាស្រុកវាលវែងដែលមានភូមិសាស្ត្រជាប់ព្រំដែនកម្ពុជាថៃ ចាប់ពីឆ្នាំ២០២៣នេះតទៅ ព្រំដែននេះនឹងក្លាយជាទីក្រុងភ្លឺចិញ្ចែងចិញ្ចាច មានសំណង់អគារខ្ពស់ៗ ផ្សារទំនើប សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន កន្លែងកំសាន្ត និងក្លឹបហាត់ប្រាណជាដើម ដែលមានមនុស្សជាច្រើនមករស់នៅអូរអរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋរៀបចំសោភ័ណភាពផ្ទះសម្បែង កន្លែងលក់ដូរ ឲ្យមានរបៀបរៀបរយ អនាម័យបរិស្ថាន និងធ្វើអ្វីត្រូវគោរពច្បាប់ទាំងអស់គ្នា។

លោកអភិបាលបានបញ្ជាក់បន្ថែមថា អគាររដ្ឋបាលសាលាឃុំថ្មដានេះ នឹងបានជាកន្លែងផ្ដល់សេវាជូនប្រជាពលរដ្ឋយ៉ាងល្អប្រសើរ ស្របតាមគោលនយោបាយរបស់ក្រសួងមហាផ្ទៃ។ ឯកឧត្តមសង្កត់ធ្ងន់ថា មេឃុំ ស្មៀន មេប៉ុស្តិ៍នគរបាលរដ្ឋបាល មេភូមិ និងប្រធានមណ្ឌលសុខភាព គឺជាអ្នកដើរតួយ៉ាងសំខាន់ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ ដូច្នេះត្រូវខិតខំធ្វើការងារ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកោតសរសើរ និងគោរពស្រលាញ់គ្រប់ៗគ្នា ហើយរដ្ឋបាលខេត្តយើងក៏មានរបស់កំដរដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំង៧០០គ្រួសារ ដោយក្នុងនោះមួយគ្រួសារបាន ក្រមា០១ មី០១កេស ដែលបានមកចូលរួម៕
ដោយ ៖ លាន គ្រន



-
សន្តិសុខសង្គម២២ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល