Connect with us

ព័ត៌មានជាតិ

ឯកសារប្រមាណ ១២ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន ទៅចិនលើកនេះ

បានផុស

នៅ

នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិនលើកនេះ មានឯកសារប្រមាណជា ១២ នឹងត្រូវចុះហត្ថលេខារវាងប្រទេសទាំងពីរ។ នេះតាមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក ស្រ៊ី ថាមរ៉ុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងប៉េកាំង ប្រទេសចិន ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ដែលតបតាមការអញ្ជើញរបស់រដ្ឋាភិបាលចិន។

លោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនាពេលនេះ ក៏ស្របពេលខួបលើកទី ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផង និងចំពេលខួប ៣ឆ្នាំ នៃការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិន អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ផង ដែរ។ ដំណើរទស្សនកិច្ច កាលពីថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២០ របស់សម្ដេចតេជោ ទៅកាន់ប្រទេសចិននាពេលនោះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកសារព័ត៌មាន ក៏ដូចជាមតិអន្តរជាតិមួយចំនួន។

នៅពេលអញ្ជើញទៅដល់ប្រទេសចិនភ្លាម សម្ដេចតេជោ ហ៊ុន សែន នឹងទទួលជួបបណ្ដាក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគ និងចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់មកនៅថ្ងៃទី ១០ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន នឹងជំនួបសម្ដែងការគួរសមមេដឹកនាំចិន រួមមាន៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន, លោក លី ជានស៊ូ ប្រធានសភាតំណាងប្រជាជនចិន ហើយក៏នឹងមានជំនួបទ្វេភាគីជាមួយលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន។

ក្រោយមកទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នឹងអញ្ជើញធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារប្រមាណជា ១២។ បើតាមលោក ស្រ៊ី ថាមរ៉ុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកសារទាំងនោះ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, និងវប្បមធ៌ ជាដើម ហើយក៏ជំនួយឥតសំណងរបស់ចិនផងដែរ។

លោក ស្រ៊ី ថាមរ៉ុង បានលើកឡើងដែរថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាទំនាក់ទំនងដ៏ល្អិតរមួត ដែលហៅថា មិត្តភាពដែកថែប។ ក្នុងនោះ ប្រទេសចិន មិនត្រឹមតែជួយដល់ក្នុងផ្នែកហិរញ្ញវត្ថុ, ការកសាងហេដ្ឋារចនាសម្ព័ន្ធនោះទេ តែចិនក៏ជាបង្អែកជួយដល់កម្ពុជា អនុវត្តនូវនយោបាយ​ឯករាជ្យរឹងមាំ អព្យាក្រឹត្យ ដោយផ្អែកលើទៅច្បាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម