ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ស្ទឹងត្រែងឱ្យសហគមន៍រមណីយដ្ឋានសម្រស់កោះហានលើកកម្ពស់វិស័យទេសចរណ៍
រមណីយដ្ឋានសម្រស់កោះហានស្ថិតនៅឃុំកោះស្នែង ខេត្តស្ទឹងត្រែង មិនទាន់មានការអភិវឌ្ឃខ្លួនឱ្យរីកចម្រើនទៅតាមស្ដង់ដា នៃវិស័យទេសចរណ៍នៅឡើយទេ ហើយមន្ទីរទេសចរណ៍ជំរុញឱ្យមានការរៀបចំឡើងដើម្បីទាញយកប្រាក់ចំណូលសម្រាប់កែប្រែជីវភាព។

លោក អ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ ជាធ្នាក់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកឃើញម្តងហើយចង់មកឃើញម្តងទៀត។
លោកបន្តថា សមាជិកសហគមន៍កោះហានសមល្មមដល់ពេលត្រូវរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ ព្រោះមន្ទីរ និងអង្គការដៃគូបានជួយផ្ចុងផ្ដើមជិត ១០ ឆ្នាំមកហើយ ពេលនេះយើងបានបណ្តុះបណ្តាលឱ្យមានជំនាញផ្នែក បដិសណ្ឋារកិច្ច ផ្ទះស្នាក់ អាហារដ្ឋាន និងសេវាកម្មផ្សេងៗជាច្រើនទៀត។

លោក លីម សៃ តំណាងឱ្យសហគមន៍ទេសចរណ៍កោះហានប្រាប់ថា លោកនឹងពិគ្រោះគ្នាជាមួយសមាជិកទាំងអស់ដើម្បីបែងចែកកិច្ចការងារក្នុងសហគមន៍ទទួលខុសត្រូវទាំងផ្នែកសេវាកម្មដឹកជញ្ជូន មគ្គទេសក៍ ទេសចរណ៍ និងទីតាំងកម្សាន្តជាដើម។
លោក ពេជ្រ ដារ៉ា ប្រធានការរិល័យអភិវឌ្ឍវិស័យទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ មន្ទីរនឹងជួយផ្សព្វផ្សាយមន្ថែមពីសក្តានុពល នៃតំបន់សហគមន៍នេះព្រោះវាមានភាពទាក់ទាញច្រើន ដូចជាកន្លែងរបរដងជរ័ជនជាតិដើមភាគតិច ព្រៃឈើធំៗ សត្វក្អែកទឹកនៅលើកោះ និងទេសភាពតាមតំបន់រាមសារ នៃដងទន្លេមេគង្គបន្ថែមទៀត។

សូមបញ្ចាក់ថា៖ នេះជាលើកទីមួយហើយនៅឆ្នាំ២០២៣ ដែលមន្ទីរទេសចរបានបណ្តុះបណ្តាលផ្នែកជំនាញដល់សហគមន៍ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅតាមមូលដ្ឋានដែលមានសក្តានុពលស្រាប់៕
អត្ថបទ៖ ងិន លីម

-
ចរាចរណ៍២១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់