Connect with us

ព័ត៌មានជាតិ

ប្រាក់​ចំណូល​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​កើន​ដល់ ១ ៨៣៤ ដុល្លារ​​

បានផុស

នៅ

ស្ថិត​នៅ​ចន្លោះ​ប៉ូល​សេដ្ឋកិច្ច​ធំ​ពីរ​គឺ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ​ខេត្ត​កំពង់ស្ពឺ​​ទទួល​​កំណើន​ការ​អភិវឌ្ឍ​​ដែល​ធ្វើ​ឲ្យកម្រិត​ជីវភាព​ប្រជាពលរដ្ឋ​កាន់តែល្អ​ប្រសើរ​ឡើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «ជោគជ័យ​រយៈពេល ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ» ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នៅ​ព្រឹក​នេះថា ​​ខេត្ត​កំពង់ស្ពឺ​ស្ថិត​នៅ​ចន្លោះ​ប៉ូល​សេដ្ឋកិច្ច​​ធំពីរ​គឺ​​រាជធានី​ភ្នំពេញ​ និង​​​ខេត្ត​ព្រះសីហនុ​។ ខេត្ត​មាន​រោងចក្រ​សហគ្រាស​តូច​ធំ​ចំនួន ៣៨៣ កន្លែង ដែល​ជា​ប្រភព​បង្កើត​ការងារ និង​​​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។

បើតាម​លោកអភិបាល​ខេត្ត​ ​​​ប្រាក់​ចំណូលជាមធ្យម​​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​​​​ក្នុង​មនុស្សម្នាក់​បាន​កើន​ដល់ ១ ៨៣៤ ដុល្លារក្នុង​មួយ​ឆ្នាំ​​​។ ប្រាក់​ចំណូល​នេះ​លើស​លក្ខខណ្ឌ​ដែល​កម្ពុជា​ទទួល​បាន​ពន្ធ​អនុគ្រោះ EBA សម្រាប់​ផ្តល់​ដល់​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​ត្រឹម​តែ​ជាង ១៧០០ ដុល្លារ​ប៉ុណ្ណោះ។

ខេត្ត​កំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស គ្រឹះស្ថានចំនួន ៣៨៣ កន្លែង មានកម្មករនិយោជិតសរុបចំនួន ១៥៥.៧៦១​នាក់ ស្រី ១១៥.៥២២នាក់។ ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងមាន​ចំនួន ១៨៩​​កន្លែង មានកម្មករនិយោជិតសរុប ១៤៥.៣៩៩នាក់ ស្រី ១១០.៨៤៣នាក់។

ជាមួយគ្នានេះ ក៏មានរោងចក្រធុនធំចំនួន ២២៩ មូលដ្ឋាន ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៣២.៥០៣ នាក់ ស្រី ១០២.៨៨៥នាក់ ដោយប្រើប្រាស់ទុនវិនិយោគសរុប ១.៧១៤.៨៣៦.០០០ ដុល្លារអាមេរិក។ រោងចក្រធុនតូចនិងមធ្យម និងសិប្បកម្មមានចំនួន ១.១៣០មូលដ្ឋាន ទុនវិនិយោគចំនួន ២៦.៤៤៩.៩១០ដុល្លារ និង​ប្រើប្រាស់កម្លាំងពលកម្មសរុបចំនួន ១៤.៦២០នាក់ ស្រីចំនួន ៧.៧០០នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៣៦ នាទីutes មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

កីឡា៤០ នាទីutes មុន

កីឡាករ​បាល់ទះ៤​រូប​រកចំណូលបានច្រើនជាង​គេ​​បំផុតបច្ចុប្បន្ន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម