ព័ត៌មានជាតិ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៖ បើនិយាយថាខ្ញុំជំពាក់គេបាន តែចោទខ្ញុំថាលាងលុយគឺអត់បាន
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អ្នកជំនួញអចលនទ្រព្យវ័យក្មេង បានបន្តប្រតិកម្មខ្លាំងៗ ទៅលើការចោទប្រកាន់ពាក់ព័ន្ធនឹងការលាងលុយពីសំណាក់អ្នកសារព័ត៌មានក្រៅស្រុកមួយរូប។

ថ្លែងចំពោះមុខបុគ្គលិក-កម្មករ កាលពីថ្ងៃទី ០៨ កុម្ភៈ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ដូច្នេះថា« ដាច់ខាតអ្នកឯងមកចោទខ្ញុំថាលាងលុយ គឺអត់បាន ព្រោះខ្ញុំមិនបានធ្វើ…បើនិយាយថាខ្ញុំជំពាក់គេ និយាយបាន កុំឱ្យតែបោកប្រាស់គេ ខ្ញុំមិនបានបោកប្រាស់បងប្អូនណាទេ»។

អ្នកឧកញ៉ា បានបន្តទៀតថា« ក្រុមហ៊ុនខ្ញុំដើរក្នុងរយៈពេល ៥ឆ្នាំនេះ អតិថិជនគាត់ជំពាក់លុយខ្ញុំជាង ៣០០លានដុល្លារ មិនមែនតិចទេ ប៉ុន្តែសួរថា ក្នុងកាលៈទេសៈនេះ គាត់ក៏លំបាក ខ្ញុំក៏លំបាក លំបាកទាំងអស់គ្នា យើងចែកការលំបាកម្នាក់បន្តិច អ៊ីចឹងអ្នកឯងចង់ផ្តួលរំលំ ឡេង ណាវ៉ាត្រា គឺមិនអាចទៅរួចទេ»។
បន្ថែមលើនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជំរុញឱ្យអ្នកដែលចោទប្រកាន់លោកមកស៊ើបអង្កេតលំហូរសាច់ប្រាក់លោក ដើម្បីកុំឱ្យមានការចោទប្រកាន់ផ្តេសផ្តាស។
បើតាមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ការចោទប្រកាន់នេះ ស្មើនឹងសម្លាប់សេដ្ឋកិច្ចពលរដ្ឋរាប់ម៉ឺននាក់ ដែលជ្រកក្រោមដំបូលក្រុមហ៊ុន ឡេង ណាវ៉ាត្រា។ អ្នកឧកញ៉ា សង្កត់ធ្ងន់ថា« បើអ្នកឯកចង់ផ្តួលរំលំ វាយប្រហារក្រុមហ៊ុនខ្ញុំ រំលងខ្មោចខ្ញុំសិន»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏បានពន្យល់ពីសាវតាទៅកាន់សារព័ត៌មាន The Cambodia Daily មានការិយាល័យ នៅក្រៅស្រុកដែលតែងតែចេញផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធ្វើការវាយប្រហារទៅលើអ្នកឧកញ៉ាផ្ទាល់។
ក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប បច្ចុប្បន្នមានបុត្រសម្ព័ន្ធក្នុងវិស័យអចលនទ្រព្យ កម្សាន្ត កសិកម្ម និងហិរញ្ញវត្ថុ ដែលមានបុគ្គលិកជិត ២ពាន់នាក់។ ក្រុមហ៊ុននេះ តែងតែចេញមុខក្នុងការជួយកិច្ចការងារសង្គមជាច្រើននាពេលកន្លងមកសរុបជាថវិកាជាង ២៥លានដុល្លារអាមេរិក ក្រោមការដឹកនាំដោយផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា៕


-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល