Connect with us

ព័ត៌មានជាតិ

ជនជាតិ​ចិន​១៦​នាក់​ទៀត​ ត្រូវ​បាន​ប​ណ្តេញ​ចេញ​និង​ហាម​ចូល​កម្ពុជា​រយៈពេល​៣​ឆ្នាំ​

បានផុស

នៅ

​ភ្នំពេញ​ ៖​ លោក ឧ​ត្ត​ម​សេនីយ៍​ឯក កែម សារិន ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​មានប្រសាសន៍ថា​ ជនជាតិ​ចិន​ចំនួន​១៦​នាក់ ​ដែល​បាន​បណ្តេញ​ចេញពី​កម្ពុជា​ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​បង្ក​របួស​ស្នាម​ដោយ​ចេតនា និង​បង្ខាំង​មនុស្ស​ជម្រិត​ទារប្រាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បន្ត​ថា ​ការ​បណ្តេញ​នេះ​ ធ្វើឡើង​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ដោយ​ហាម​ចូល​ប្រទេស​រយៈពេល ០៣​ឆ្នាំ តាម​ជើង​យន្តហោះ​លេខ ZH9046 វេលា​ម៉ោង ១៦​និង​៣០​នាទី​ថ្ងៃទី​១១ ​ខែមករា ​ឆ្នាំ​២០២១​ ទៅ​ប្រទេស​ដើម​វិញ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បន្ត​ទៀត​ថា ​ការបណ្តេញចេញ​នេះ​យើង​បាន​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​១ ដោយមាន​ការចូលរួម​ពី​តំណាង​ស្ថានទូត​ចិន និង​សមត្ថកិច្ច​នគរបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផងដែរ​។

លោក កែវ វណ្ណ​ថន អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មកដល់​ឆ្នាំ​២០២០​នេះ ជនជាតិ​ចិន ដែល​កម្ពុជា បាន​បណ្តេញ មាន​ចំនួន ៣,១១៣​នាក់ ក្នុងនោះ​មាន​ស្រី​៥២៤​នាក់​។ ជនជាតិ​ចិន​ប្រមាណ​ជាង​៣​ពាន់​នាក់​ដែល​បណ្តេញ​ចេញពី​កម្ពុជា​នេះ ភាគច្រើន ប្រព្រឹត្ត​បទល្មើស​ដូចជា ការ​ឆ​បោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍ និង​ល្បែង​អន​ឡាញ ការ​ស្នាក់នៅ​ខុសច្បាប់ និង​ការ​លួច​ឆ្លងដែន​ខុសច្បាប់​ជាដើម​៕
ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម