ព័ត៌មានជាតិ
គម្រោងសាងសង់អគារខ្ពស់កប់ពពកនៅក្រុងច្បារមន នៅមិនទាន់ដំំណើរការ
ជាង ៣ ឆ្នាំហើយ គម្រោងសាងសង់អគារខ្ពស់ភ្លោះកប់ពពកនៅក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺ នៅមិនទាន់ចាប់ផ្តើមដំណើរការ ក្រោយប្រកាសចេញគម្រោងជាច្រើនឆ្នាំមកនេះ។
ឆ្លើយតបសំនួរ «កម្ពុជាថ្មី» ក្នុងសន្និសីទកាសែតនៅព្រឹកនេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា គម្រោងសាងសង់អគារខ្ពស់កប់ពពកនៅក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺដែលប្រកាសតាំងពីឆ្នាំ ២០១៩ មកដល់ពេលនេះមិនទាន់ដឹងថានឹងនៅតែបន្តដំណើរការតាមគម្រោងការឬយ៉ាងណានោះទេ។

គម្រោងសាងសង់អគារដ៏ខ្ពស់ដំបូងគេនេះជាមហិច្ឆតារបស់ខេត្ត ប៉ុន្តែដោយសារជំងឺកូវីដ ១៩ ក៏បានអាក់ខាន។ បើតាមលោកអភិបាលខេត្ត ម្ចាស់វិនិយោគក៏មិនបានឆ្លើយតបយ៉ាងណា ខណៈវិបត្តិកូវីដបានអូសបន្លាយដែលបានប៉ះពាល់ដល់គម្រោងវិនិយោគ។
កាលពីឆ្នាំ ២០១៩ មុនផ្ទុះវិបត្តិជំងឺកូវីដ ១៩ មានការប្រកាសពីគម្រោងសាងសង់អគារភ្លោះកប់ពពកនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ អគារភ្លោះនេះមានកម្ពស់ ៣២ជាន់ និង៦៤ជាន់ ដែលគេគ្រោងអភិវឌ្ឍជាផ្សារទំនើប អគារការិយាល័យ និងកន្លែងកម្សាន្តជាដើម។
បើតាមប្រភពពីអាជ្ញាធរខេត្តកំពង់ស្ពឺ គម្រោងនេះវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុននិងទំហំទឹកប្រាក់វិនិយោគនោះទេ។ អាជ្ញាធរខេត្តកំពង់ស្ពឺរំពឹងថា តាមរយៈគម្រោងអភិវឌ្ឍអគារខ្ពស់កប់ពពកនេះនឹងជួយលើកមុខមាត់និងទាក់ទាញវិយោគិនកាន់តែច្រើនឡើងមកបណ្តាក់ទុនក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តកំពង់ស្ពឺស្ថិតនៅចន្លោះកណ្តាលតភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចសំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ