Connect with us

ព័ត៌មានជាតិ

បន្ទាន់! កងពលតូច​ដឹក​ជញ្ជូន​លេខ៩៩ ដឹក​ជំនួយ​បន្ថែម​សម្តេចតេជោ ចេញ​ទាំង​យប់​ទៅកាន់​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

ភ្នំពេញ ៖ នា​យប់​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នេះ កងពលតូច​ដឹក​ជញ្ជូន​លេខ៩៩ បាន​ដឹក​ជំនួយ​បន្ថែម​របស់​សម្តេចតេជោ ចេញ​ទៅ​ទាំងយប់​ទៅ​កាន់​ខេត្ត​បន្ទាយ​មានជ័យ​ ដើម្បី​ប្រគល់​ជូន​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ ក្នុង​ការ​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជំនួយ​បន្ថែម​នេះ ដោយ​មាន​បញ្ជា​ផ្ទាល់​របស់ ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុល សំអុន មេបញ្ជាការ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ ហើយ​បាន​ចេញ​រថយន្ត​ចំនួន​៣១​គ្រឿង។

សម្តេច​តេ​ជោ កាលពីម្សិលមិញបាន​ប្រកាស​ ឧបត្ថម្ភ​ថវិកាបន្ថែម ៥០០​លាន​រៀល និង​ជំនួយ​មួយចំនួនទៀត​ទៅ​ខេត្តបន្ទាយមានជ័យ​ដូចជា ឃី​ត​ចំនួន​៥​ពាន់​ឃី​ត មី​ចំនួន​៥​ពាន់​កេស និង​ទឹក​សុទ្ធ​ចំនួន​១​ម៉ឺន​កេស ដែល​ថវិកា និង​ជំនួយ​ទាំងនេះ ត្រូវបាន​ក្រសួងសុខាភិបាល​ចាត់ចែង ដឹកជញ្ជូន​ទៅ​ប្រគល់ជូន​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​ទាំងយប់​នេះ​តែម្តង ក្នុងការ​រៀបចំ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ​៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម