Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកែប គ្រោងប្រែក្លាយតំបន់ឆ្នេរ​ឱ្យទៅជាអេកូទេសចរណ៍បែបធម្មជាតិ​ស្តង់ដារខ្ពស់

បានផុស

នៅ

អភិបាលខេត្តកែប នឹងរៀបចំប្រែក្លាយតំបន់ឆ្នេរសមុទ្រឱ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិ សម្រាប់សម្រាក​លំហែកាយបែបប្រណីត មានបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ក្រោយពីមានការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកែបកសាងរួចរាល់ រំពឹងថានឹងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តកាន់តែកើនឡើងជាថែមទៀត។ លោកថា រដ្ឋបាលបានរៀប​ចំសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈល្អ ប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ មានសីលធម៌រស់នៅថៃ្លថ្នូរ។​

លោក សោម ពិសិដ្ឋ ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាង​កម្មវិធីវិនិយោគបី​ឆ្នាំរំកិល (២០២៣-២០២៥) និងសេចក្តីព្រាងប្រតិទិនការងារកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) របស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ០៨ ខែ កុម្ភៈ។

ជាមួយគ្នានេះ លោក គង់ សាវ៉ាត ប្រធានមន្ទីរផែនការខេត្តកែប បានលើកឡើងថា ដោយអនុវត្តន៍តាមសេចក្ដីណែនាំ​បច្ចេកទេស ស្តីពីការរៀបចំ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុមការងារកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធី​វិនិយោគបីឆ្នាំ រំកិលរបស់ខេត្តកែប ដោយបានរៀបចំបញ្ចប់ជាស្ថាពរនូវសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្ត ដែលមានខ្លឹមសារទម្រង់មាតិកាត្រឹមត្រូវ តាមការកំណត់ក្នុងសេចក្តីណែនាំ និងបានត្រួតពិនិត្យ កែសម្រួលជាបន្តបន្ទាប់ជាមួយភាគីពាក់ព័ន្ធ៕

អត្ថបទ៖ សឹង រ៉ាត់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១៥ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៤៣ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម