ព័ត៌មានជាតិ
លោកស្រីភឿង សកុណា ផ្តល់បទសម្ភាសន៍ដើម្បីអបអរសាទរ ឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនអគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសហការី ចូលជួបនិងធ្វើបទសម្ភាសន៍ក្នុងឱកាសឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងខ្លឹមសារនៃកិច្ចសម្ភាសន៍ខាងលើ លោកជំទាវបណ្ឌិតសភាចារ្យ បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ និងបានលើកឡើងពីវប្បធម៌និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងកិច្ចសម្ភាសន៍នេះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានថ្លែងការចាប់អារម្មណ៍ខ្ពស់ចំពោះការលើកឡើង របស់ឯកឧត្តម Xi Jinping ប្រធានរដ្ឋចិន ដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិ ហើយតែងតែតស៊ូមតិអំពីតម្រូវការ ដើម្បីលើកកម្ពស់«ភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ»។ ម្យ៉ាងវិញទៀតក្នុងក្របខណ្ឌទ្វេភាគីនៃវិស័យវប្បធម៌និងសិល្បៈ ប្រទេសទាំងពីរនឹងបន្តខិតខំពង្រឹងនិងពង្រីកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖

-ជំរុញការប្រែក្លាយកម្ពុជាជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេស ក៏ដូចជាផលិតករចិន អាចមកផលិតខ្សែភាពយន្តរបស់ខ្លួន ជាពិសេសខ្សែភាពយន្តបរទេសដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ
-សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ប្រកបដោយនិរន្តរភាព(ជំនាញដូនតា)
-បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌និងសិល្បៈសម្រាប់ព្រឹត្តិការណ៍ធំៗ បន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់…។

ជាចុងក្រោយ លោកជំទាវបណ្ឌិតសភាចារ្យ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន ខណ:ពេលថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសគោលដៅនៅលើពិភពលោករួមទាំងកម្ពុជា ដូច្នេះសូមទទួលយកនូវភាពរីករាយនិងប្រកបដោយស្នាមញញឹម ដោយការអញ្ជើញមកដល់ព្រះរាជាណាចក្រនៃវប្បធម៌៕
អត្ថបទ: នាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និងកិច្ចការអាស៊ាន
រូបភាព: CRI CCFR





-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ