Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ចិន បញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញហើយ

បានផុស

នៅ

ក្រុមហ៊ុន​ចិន បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជម្រាបជូននេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យក្រុមហ៊ុនធំៗចំនួន ៣ របស់ប្រទេសចិន ជួបសម្ដែងការគួរសម និងពិនិត្យលទ្ធភាពវិនិយោបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនវិនិយោគធំៗចំនួន ៣ នៃប្រទេសចិន រួមមាន៖ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ ក្រុមហ៊ុន ​Beijing Urban Construction Group និង​ក្រុមហ៊ុន ​China Metro Group។    

នៅក្នុងជំនួបនេះដែរ ក្រុមហ៊ុនចិន បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ពីការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី នៅរាជធានីភ្នំពេញ និងបានដាក់បញ្ចូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។

ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុន បានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ហើយដែរ។

ក្នុងនោះដែរ ក្រុមហ៊ុន ក៏បានជម្រាបជូនសម្តេចតេជោ ពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ដោយបាននិងកំពុងសិក្សាផែនការមេ និងសមិទ្ធិលទ្ធភាពដំបូង សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូសំណង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បន្ថែមពីលើនេះ ក្រុមហ៊ុនទាំង ៣ ក៏បានជម្រាបជូនសម្តេចតេជោ អំពីការជួយសាងសង់អគារវិទ្យាស្ថានសម្តេចតេជោសែន សាធារណការ និងដឹកជញ្ជូន ១ខ្នង កពស់ ៤ជាន់ ដែលរួមមានបន្ទប់សិក្សា ការិយាល័យរដ្ឋបាល មន្ទីរពិសោធន៍ និងការបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសពិសោធន៍ទំនើបៗ ដែលបានចំណាយថវិកាសរុបប្រមាណ ២លាន ៥សែនដុល្លាអាមេរិក។

ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន ក៏បានផ្តល់ថវិកាប្រមាណ ២លានដុល្លាអាមេរិក ដើម្បីជួយសាងសង់អគារពន្ទីរពេទ្យតេជោសែន កោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ក្រុមហ៊ុនចិនទាំង ៣ ក៏បានសុំការគាំទ្រពីសម្តេចតេជោ ចំពោះការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដែលក្រុមហ៊ុនបានសិក្សារួច ដើម្បីឲ្យគម្រោងទាំងនោះ ប្រព្រឹត្តទៅដោយជោគជ័យបំផុត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម