ព័ត៌មានជាតិ
គណៈកម្មាធិការនាយក ក.អ.ក ៖ ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ពិតជាសំខាន់ណាស់
គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ដោយយោងទៅតាមសេចក្ដីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ( វ.ន.ស.ក ) លើកទី ១៩ និងអនុសាសន៍របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការនាយក ក.អ.ក យល់ឃើញថា ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ពិតជាសំខាន់ណាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសសម្រាប់ស្ថានភាពសារព័ត៌មានបច្ចុប្បន្ននៅកម្ពុជា។
ផ្តើមពីកិច្ចប្រជុំថ្ងៃនេះ គណៈកម្មាធិការនាយក ក.អ.ក បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដើម្បីពិនិត្យសិក្សាស្រាវជ្រាវក្រមសីលធម៌ពីបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន និងប្រទេសជាច្រើនទៀត ដើម្បីបំពេញបន្ថែមលើក្រមសីលធម៌របស់ក្លិបអ្នកកាសែតកម្ពុជា ឲ្យកាន់តែប្រសើរជាងបច្ចុប្បន្ន និងឱ្យស្របតាមកា រវិវត្តន៍នៃយុគ្គសម័យ ឌីជីថល។
សេចក្ដីប្រកាសព័ត៌មានដដែល បានឲ្យដឹងទៀតថា ដើម្បីបន្តការងារនេះឲ្យរលូន និងឲ្យមានប្រសិទ្ធភាព គណៈកម្មាធិការនាយក ក៏នឹងបង្កើតគណៈកម្មការមួយទៀត ដែលនឹងមានសមាសភាពចម្រុះមកពីស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនទៀត រួមទាំងផ្នែកច្បាប់ផង ដើម្បីសិក្សាលម្អិត និងស៊ីជម្រៅមុននឹងឈានទៅបង្កើតឲ្យចេញជារូបរាង នូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន។
ក្លិបអ្នកកាសែតកម្ពុជា នឹងបង្កើតវេទិការពិភាក្សា និងផ្សព្វផ្សាយក្រមសីលធម៌សារព័ត៌មានជាបន្តបន្ទាប់ និងជាទ្រង់ទ្រាយធំជាលើកដំបូង នៅអំឡុងដើមខែមេសាខាងមុខនេះ ដោយចាប់ផ្តើមពីសមាជិក-សមាជិកា ក.អ.ក ប្រមាណជាង ៥០០ នាក់ មកពី ១៧២ស្ថាប័ន ដើម្បីសមាជិក-សមាជិកា ក.អ.ក ទទួលបាននូវខ្លឹមសាររួមនៃក្រមសីលធម៌សារព័ត៌មាន និងជំរុញឲ្យមានការលើកម្ពស់គោរពក្រមសីលធម៌ដោយការទទួលខុសត្រូវខ្ពស់។
គណៈកម្មាធិការនាយក ក.អ.ក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងព័ត៌មាន ដែលតែងគាំទ្ររាល់គំនិតផ្តួចផ្តើមរបស់ ក.អ.ក ពិសេសគំនិតផ្តួចផ្តើម ស្ដីពី ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដើម្បីជាប្រយោជន៍របស់អ្នកសារព័ត៌មានទាំងអស់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង