Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រដៅចំៗ និងរង់ចាំទទួលអ្នកកាសែត តាំង សារ៉ាដា នៅព្រលានយន្តហោះ ដើម្បីនាំក្រុមហ៊ុនសវនកម្មអាមេរិកស៊ើបអង្កេត

បានផុស

នៅ

ការថ្លែងបកស្រាយបំភ្លឺ និងប្រដៅចំៗធ្ងន់ៗទៅលើអ្នកកាសែតមានឈាមជ័រជាខ្មែរ ប៉ុន្តែមានគំនិតទុទ្ទិដ្ឋិនិយម លោក តាំង សារ៉ាដា នៅពេលនេះគឺក្រោយពេលកាសែត The Cambodia Daily នៅតែបន្តផ្សាយព័ត៌មានស្តីអំពីជីវិត និងមុខជំនួញរបស់ក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដែលត្រូវបានមហាជន និងសាម៉ីខ្លួនផ្ទាល់អះអាងថា ជាការសរសេរព័ត៌មានចោទប្រកាន់ទាំងគឃ្លើនខុសការពិតខ្វះចំណេះដឹង ខ្វះការស្រាវជ្រាវដោយសរសេរនិងសង្ស័យ បង្កើតប្រភពព័ត៌មានប្រឌិតរឿងដើម្បីកេញចំណេញផលប្រយោជន៍បក្សពួកផ្ទាល់ខ្លួនមួយក្តាប់តូចរបស់លោក តាំង សារ៉ាដា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខ្លិបវីដេអូប្រមាណ១២នាទីលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន អ្នកឧកញ៉ា ក៏បានស្នើឲ្យលោក តាំង សារ៉ាដា និងលោក គីម សុខ ឲ្យហៅក្រុមហ៊ុនសវនកម្មមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មកកម្ពុជាឲ្យស្រូតជាបន្ទាន់មកស៉ើបសង្កេតក្រុមហ៊ុន ហ្គាឡាក់ស៉ី ណាវ៉ាត្រា គ្រុប ជុំវិញការចោទប្រកាន់ដដែលចំពោះរឿងរ៉ាវមិនប្រក្រតីនៅពីក្រោយភាពជោគជ័យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រេា។

ទន្ទឹមនឹងការចោទប្រកាន់ទាំងគឃ្លើនពីលោក តាំង សារ៉ាដា អ្នកនិពន្ធព័ត៌មានប្រលោមលោកនៅកាសែត The Cambodia Daily ដែលតែងតែនិយាយសង្ស័យចោទប្រកាន់លើគេឯងខុសការពិតជារឿយៗនេះដែរ បុគ្គលិកជាច្រើននាក់របស់បុរី ឡេង ណាវ៉ាត្រា បានប្រតិកម្មទៅកាន់អ្នកកាសែតរត់ចោលស្រុករូបនេះ ដោយលើកឡើងស្រដៀងគ្នាសង្កត់ធ្ងន់ថា លោក តាំង សារ៉ាដា នៅកាសែត The Cambodia Daily សូមបញ្ឈប់ជាបន្ទាន់នូវគំនិតទុទ្ទិដ្ឋិនិយម ដែលអង្គុយនៅបន្ទប់ ១ម៉ែត្របួនជ្រុងហើយធ្វើការស្រាវជ្រាវចូលចិត្តបង្កើតព័ត៌មានក្នុងទ្រឹស្តីអាក្រក់ ដើរសង្ស័យចោទប្រកាន់មកលើកអ្នកកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ទាំងមូល។

ជុំវិញការចូលរួមបរិច្ចាគទ្រព្យធនធានថវិកា និងសម្ភាៈ ព្រមទាំងបញ្ញាស្មារតីពីថ្នាក់ដឹកនាំកំពូលរបស់ ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប ជាមួយរាជរដ្ឋាភិបាលកម្ពុជាជារឿយ ហើយត្រូវរងការចោទប្រកាន់ពីលោក តាំង សារ៉ាដា ដដែលនៅពេលនេះគឺពួកគាត់បង្ហាញការឈឺចាប់ជាខ្លាំង និងស្នើឲ្យលោក សារ៉ាដា មកមើលនឹងភ្នែកដោយផ្ទាល់នៅបុរី ឡេង ណាវ៉ាត្រា និងគម្រោងផ្សេងៗទៀត តើដូចអ្វីលោក សារ៉ាដា បានសរសេរបំភ្លៃការពិតដើម្បីបង្ខូចកិត្តិសយកេរ្តិ៍ឈ្មោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ខណៈលោកបានចូលរួមជួយដល់សង្គមជាតិច្រើនណាស់ពេលកន្លងទៅ។

យ៉ាងណា ទាក់ទឹងទង្វើនៃការសរសេរព័ត៌មានអធិប្បាយចោទប្រកាន់ទាំងងងឺពីលោក តាំង សារ៉ាដា ចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានក៏បានចេញមកប្រតិកម្ម និងណែនាំបង្ហាញផ្លូវឲ្យលោក សារ៉ាដា នៅកាសែត The Cambodia Daily កុំអធិប្បាយព័ត៌មានដែលយកត្រឹមតែការសង្ស័យធ្វើការចោទប្រកាន់លើអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាកំពុងធ្វើសកម្មភាពអាជីវកម្មភ្ជាប់ការលាងលុយ។

រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកកាសែតជើងចាស់មួយរូប លោក ប៉ែន បូណា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៣នេះ បានបង្ហោះសារនៅលើហ្វេកបុកភ្ជាប់ជាមួយរូបភាពខ្លឹមសារព័ត៌មានរបស់សារព័ត៌មានក្រៅស្រុកThe Cambodia Daily លោក ប៉ែន បូណា បានលើកឡើងថា វិជ្ជាជីវៈសារព័ត៌មានមិនអនុញ្ញាតឲ្យយកការសង្ស័យមកធ្វើជាកម្មវត្ថុក្នុងការចោទប្រកាន់បុគ្គលណាម្នាក់ភ្ជាប់ទៅនឹងបទល្មើសអ្វីមួយឡើយ។ បើចង់ផ្សាយរឿងធំបែបនេះ គេត្រូវបើកការស៊ើបអង្កេតដ៏ធំមួយ ដើម្បីប្រមូលឯកសារ ភស្តុតាងឲ្យបានគ្រប់គ្រាន់និងរឹងមាំបំផុត ជាមុនសិន៕

សូមទស្សនាបទយកការណ៍ទាំងស្រុង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម