ព័ត៌មានជាតិ
អភិបាលខេត្តបំភ្លឺបង្កោលភ្លើងពីស្រុកបាធាយទៅស្គន់ យប់ឡើងងងឹតឈឹងមិនទាន់មានភ្លើងបំភ្លឺ
អភិបាលខេត្តកំពង់ចាម បានបំភ្លឺបន្ថែមជុំវិញបង្គោលភ្លើងបំភ្លឺផ្លូវតាមបណ្តោយផ្លូវជាតិលេខ ៦ ចាប់ពីស្រុកបាធាយ រហូតដល់ទីប្រជុំជនស្គន់ ដែលតំបន់ខ្លះបានរៀបចំពង្រាយបង្គោលរួចប៉ុន្តែមិនទាន់មានភ្លើងបំភ្លឺ។

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាក់នៅក្នុងសន្និសីទស្ដីពី «ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនៃរដ្ឋបាលខេត្តកំពង់ចាម» កាលពីពេលថ្មីៗនេះថា ការរៀបចំដាក់បង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវជាតិលេខ ៦ ចាប់ពីស្រុកបាធាយដល់ទីប្រជុំជនស្គន់ កើតចេញពីចលនារបស់រដ្ឋបាលមូលដ្ឋានផ្ទាល់ ដែលបានគៀងគរថវិកាពីសប្បុរសជនដើម្បីទិញបង្គោលភ្លើងដាក់បំភ្លឺភូមិឃុំឱ្យមានលក្ខណៈស្រស់ស្អាត។
«តាមរយៈចលនាបណ្ដាម្ចាស់រោងចក្រមួយចំនួន បានចូលរួមឧបត្ថម្ភបង្គោលភ្លើងនីមួយៗសុទ្ធតែមានតម្លៃថ្លៃ និងមានលក្ខណៈស្តង់ដារ។ យ៉ាងណាបង្គោលភ្លើងទើបតែរៀបចំរួចថ្មីៗ ហើយកន្លែងមួយចំនួនទៀតនៅមានចន្លោះខ្វះខាតនៅឡើយ»។
លោកអភិបាលមានប្រសាសន៍ថា បន្ទាប់ពីពង្រាយបង្គោលភ្លើងរួចរាល់ ត្រូវតភ្ជាប់បន្ថែមនៅបណ្ដាញអគ្គិសនីបំភ្លឺ។ ក្នុងន័យនេះ លោកបានពន្យល់ថា រដ្ឋបាលខេត្តនឹងជួយចេញថ្លៃភ្លើងប្រើប្រាស់រយៈពេល ១ ឆ្នាំពេញ ដើម្បីឱ្យរដ្ឋបាលស្រុកមានភាពនឹងហ្ននិងមានភាពជាម្ចាស់ការនៅក្នុងការគ្រប់គ្រងថវិកាសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។
បើតាមលោកអភិបាលខេត្ត អាជ្ញាធរនឹងខិតខំតភ្ជាប់ចរន្តអគ្គិសនីបំភ្លឺឱ្យទាន់ឱកាសបុណ្យចូលឆ្នាំខ្មែរ។ លោកអភិបាលខេត្តក៏លើកទឹកចិត្តដល់បណ្តារដ្ឋបាលស្រុកដទៃទៀត រៀបចំឱ្យមានភ្លើងបំភ្លឺផ្លូវឲ្យគ្រប់គ្រាន់តាមទីតាំងទីប្រជុំជន ដើម្បីចូលរួមលើកកម្ពស់ភូមិឃុំឱ្យកាន់តែមានភាពល្អប្រសើរ៕
ដោយ៖ ថារី

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល