Connect with us

ព័ត៌មានជាតិ

ក្រសួងការងារនឹងជួយបណ្តុះបណ្តាលមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ព

បានផុស

នៅ

លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្រសួងការងារនឹង​ជួយ​បណ្តុះបណ្តាលមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ពតាមវិទ្យាស្ថានក្រោមឱវាទក្រសួងដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍រួម និងចែករំលែកនូវចំណេះដឹង និងជំនាញទាំងនេះជាមួយសហការីនៅតាមមូលដ្ឋានកងទ័ពរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំឡើងប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា លោក ហេង សួរ បានបន្តថា ដោយមើលឃើញនូវសក្តានុពលនៃកិច្ចសហប្រតិបត្តិក្នុងក្របខណ្ឌរវាងកងទ័ព និងស្ថាប័នស៊ីវិល វិស័យឯកជន ក្រោមរូបភាពសម្ព័ន្ធមេត្រីភាព ដែលកន្លងមកបាន និងកំពុងចូលរួម​ជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនជាថវិកា សម្ភារៈ មធ្យោយបាយ។ល។ ដល់បណ្តាអង្គភាពកងទ័ព ប្រកបដោយជោគជ័យក៏ដោយ ក៏លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តួចផ្តើមគំនិតថា នៅមានការងារជាច្រើនទៀតដែលយើងអាចរួមគ្នាជួយដល់កងទ័ពក្រៅពីការផ្តល់ជាថវិកា សម្ភារ ឬមធ្យោបាយ តែយើងអាចជួយពួកគាត់បន្ថែមលើសពីនេះទៀត
ហើយដែលអាចទទួលបានផលយូរអង្វែង និងមាននិរន្តភាពដូចជាការផ្តល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់កងទ័ពជាដើមដែលពួកគាត់មិនត្រឹមតែអាចយកចំណេះដឹងទៅជួយអង្គភាពគាត់ប៉ុណ្ណោះទេតែអាចជាទុនសម្រាប់ពួកគាត់នាពេលអនាគតទៀតផង។

លោក ហេង សួរ បានបន្តថា ក្រសួងពិតជារីករាយក្នុងការចូលរួមសហការជាមួយបណ្តាអង្គភាពកងទ័ពដើម្បីចូល​រួមអនុវត្តជាដំណាក់ៗ ឱ្យបានជោគជ័យទៅតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិតឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោក ហេង សួរ បានបញ្ជាក់ថា ក្រៅពីវគ្គបណ្តុះបណ្តាលដែលបានបិទវគ្គបញ្ចប់ថ្ងៃនេះ ក៏មានការបណ្តុះបណ្តាលលើមុខជំនាញផ្សេងៗទៀតជូនដល់កងទ័ពតាមវិទ្យាស្ថានក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទូទាំងប្រទេស ដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន ៣៧គ្រឹះស្ថានសិក្សា។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញវិទ្យុទាក់ទង និងដំទ្បើងប្រព័ន្ធអង់តែនជូនដល់នាយទាហាន នាយទាហានរង
និងពលទាហានចំណុះកងទ័ពជើងគោក បានប្រព្រឹត្តឡើងក្នុងរយៈពេល ២ខែ ហើយបញ្ចប់ដោយជោគជ័យកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមចូលរួម ៧៤នាក់ មកពី២១កងឯកភាពនៃកងទ័ពជើងគោកនៅទូទាំងប្រទេស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៩ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៧ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម