ព័ត៌មានជាតិ
មន្ត្រីក្រសួងបរិស្ថានលើកឡើងពីលទ្ធភាពបើកឲ្យចិញ្ចឹមសត្វព្រៃលក្ខណៈអាជីវកម្ម
មន្រ្តីក្រសួងបរិស្ថានបានលើកឡើងពីលទ្ធភាពអនុញ្ញាតិឲ្យមានការចិញ្ចឹមសត្វព្រៃមួយចំនួន ដើម្បីរួមចំណែកកាត់បន្ថយសម្ពាធការប្រើប្រាស់ពីធនធានធម្មជាតិ។
លោក ថាយ ចាន់ថា (Thay Chantha) មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថានលើកឡើងក្នុងវេទិកាគោលនយោបាយស្តីពីកាត់បន្ថយការទិញ និងការហូបសត្វព្រៃ ដែលរៀបចំឡើងដោយក្រុមការងារគម្រោងអនាគតបៃតងកម្ពុជានៅព្រឹកនេះថា ប្រទេសកម្ពុជាកំពុងតែអភិវឌ្ឍហើយពលរដ្ឋនៅមានជីវភាពខ្វះខាត ដែលចាំបាច់ត្រូវពឹងផ្អែកលើការប្រើប្រាស់ធនធានធម្មជាតិ ដូចជាចូលកាប់ឈើ និងបរបាញ់សត្វជាដើម។

លោកបន្តថា ដើម្បីធានាចរន្តភាពនៃជីវៈចម្រុះរបស់ប្រទេសកម្ពុជា ក្រសួងបរិស្ថានគ្រោងបង្កើតក្របច្បាប់មួយដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចបើកកសិដ្ឋានចិញ្ចឹមសត្វព្រៃមួយចំនួនបាន ដើម្បីរួមចំណែកកាត់បន្ថយការបរបាញ់សត្វនៅក្នុងព្រៃធម្មជាតិ ព្រមទាំងអាចបំពេញតម្រូវការអាហារប្រចាំថ្ងៃ។
លោកថា ច្បាប់នេះត្រូវសិក្សាដោយកំណត់យន្តការឲ្យច្បាស់លាស់តើប្រភេទសត្វណាអាចចិញ្ចឹមបាន ដើម្បីឲ្យពលរដ្ឋអាចចិញ្ចឹមទុកទទួលទានឬលក់ដូរដោយស្របច្បាប់។
លោកបន្តថា ឥរិយាបថពិភពលោកមានការប្រែប្រួល ក្នុងនោះប្រទេសខ្លះក៏បើកឲ្យមានការចិញ្ចឹមសត្វព្រៃបែបកសិដ្ឋាន ហើយកន្លងទៅក៏មាននាំចូលផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។
«ប្រទេសខ្លះផ្តល់ទាំង license នាំចេញទៀងផង អីចឹងទេយើងគួរសម្រួលតាមបរិបថផ្លាស់ប្តូរនេះ ដើម្បីទាញប្រយោជន៍សម្រាប់ទ្រងទ្រង់ខ្លួនឯងផង និងសម្រាប់ការធ្វើអាជីវកម្មនាំចេញផងដែរ»។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានធ្លាប់បានបញ្ជាក់ជំហរបង្កើតច្បាប់មួយមានឈ្មោះថា «ក្រមបរិស្ថាន» នៅក្នុងអណត្តិដែលលោកធ្វើជារដ្ឋមន្ត្រី។ តាមលោករដ្ឋមន្ត្រី ក្រមបរិស្ថានជាច្បាប់មួយដែលមានបំណងបម្រើប្រយោជន៍ធម្មជាតិជាច្រើន រួមមានធានាការវិនិយោគទៅថ្ងៃមុខ ធានាការអភិរក្សជីវៈចម្រុះ អភិរក្សធនធានព្រៃឈើ ហើយច្បាប់នេះក៏នឹងការពារសិទ្ធិមនុស្ស សិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់ឧទ្យានជាតិនិងតំបន់ដែនជម្រកសត្វព្រៃ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា តាមរយៈច្បាប់នេះប្រជាពលរដ្ឋក្នុងតំបន់អាចទទួលបានការអនុញ្ញាត ក្នុងការបង្កើតកសិដ្ឋានចិញ្ចឹមសត្វព្រៃដោយខ្លួនឯង អាចទទួលទានឬលក់ដូរដោយស្របច្បាប់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ