ព័ត៌មានជាតិ
ទូតអង់គ្លេសប្រចាំកម្ពុជាជឿជាក់ថា ការបោះឆ្នោតឆ្នាំនេះនឹងមានគណបក្សនយោបាយចូលរួមច្រើន
លោក ដូមីនីក វីល្លៀម (Dominic Williams) ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំកម្ពុជាចង់ឃើញអ្នកមានសិទ្ធិបោះឆ្នោតអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត ហើយគ្រប់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោតមានសិទ្ធិធ្វើសកម្មភាព ដែលរួមមានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល។
លោក ដូមីនីក វីល្លៀម លើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/329136558_667878711757180_3379802873819092933_n-1024x683.jpg)
នៅក្នុងជំនួបនោះ លោក ដូមីនីក វីល្លៀម ជឿជាក់ថា ការបោះឆ្នោតឆ្នាំ២០២៣ នេះ នឹងមានគណបក្ស នយោបាយចូលរួមច្រើន ហើយការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅដោយសន្តិភាព គ្មានការគំរាមកំហែង ម្យ៉ាងទៀតការបោះឆ្នោតនេះនឹងអនុវត្តដោយតម្លាភាព ខណៈរូបលោកក៏ចង់ដឹងអំពីដំណើរការរៀបចំការបោះឆ្នោតរបស់ គ.ជ.ប ផងដែរ។
ឆ្លើយតបទៅនឹងសំណើខាងលើ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានជម្រាបជូន ប្រតិភូអង់គ្លេសអំពីប្រវត្តិនៃការបោះឆ្នោតនៅប្រទេសកម្ពុជា ដែលមានតាំងពីការបោះឆ្នោតសភា ធម្មនុញ្ញឆ្នាំ១៩៩៣ ដែលរៀបចំឡើងដោយ អ៊ុនតាក់ (UNTAC) គឺអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងការរៀបចំការបោះឆ្នោតដោយកម្ពុជាខ្លួនឯងតាំងពី ឆ្នាំ១៩៩៨ តរហូតមក ដែលមានចំនួនសរុប ១៦ លើករួចមកហើយ គឺការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/329025758_1330130944436335_7477178615666092751_n-1024x683.jpg)
លោក ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីការធ្វើវិសោធនកម្មច្បាប់ និង ការកែទម្រង់ការបោះឆ្នោត ដែលនៅឆ្នាំ២០១៤ រដ្ឋសភាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបាន ចែងស្ថាប័នរៀបចំការបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ ហើយបានអនុម័តច្បាប់ពីរ គឺច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ហើយច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ក៏ត្រូវបាន រដ្ឋសភាធ្វើវិសោធនកម្មផងដែរ។
ពាក់ព័ន្ធនឹងការងារបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តម ប្រាជ្ញ ចន្ទ ក៏បានជម្រាបជូនអំពីបច្ចេក- វិទ្យាព័ត៌មានដែលត្រូវបាន គ.ជ.ប ដាក់ឱ្យប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នេះ សម្រេចបានជោគជ័យ។ ហើយថា ជោគជ័យនៃការបោះឆ្នោត ឃុំ សង្កាត់នេះ ត្រូវបានសាទរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ពីព្រោះបានប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ មានតម្លាភាព មានសុខសន្តិភាព និងគ្មានការគំរាមកំហែង។
![](https://www.kampucheathmey.com/wp-content/uploads/2023/02/329600047_483117370508575_6369176721548833598_n-1024x683.jpg)
លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា ពាក់ព័ន្ធនឹងការប្រឈមទៅនឹងការបោះឆ្នោត ដែលបានលើកឡើងដោយភាគីប្រតិភូអង់គ្លេស ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានបញ្ជាក់ថា អ្នកនយោបាយមួយចំនួនបានធ្វើសកម្មភាព របស់ខ្លួនមិនគោរពច្បាប់ ហើយសកម្មភាពទាំងនោះមិនពាក់ព័ន្ធនឹងសមត្ថកិច្ច គ.ជ.ប ទ។
ដោយឡែក គ.ជ.ប បានអនុវត្តតួនាទី និងសមត្ថកិច្ចរបស់ខ្លួនដោយផ្អែកលើច្បាប់ ពីព្រោះ ឯករាជ្យភាពរបស់ គ.ជ.ប ភ្ជាប់ទៅនឹងការអនុវត្តច្បាប់។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ក៏បានសំណូមពរដល់ឯកអគ្គរដ្ឋទូត អង់គ្លេស ជួយជម្រាបជូនដល់គណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល សូមជួយជំរុញ ឱ្យភាគីទាំងនោះគោរពច្បាប់ឱ្យបានត្រឹមត្រូវ៕
![](https://www.kampucheathmey.com/wp-content/uploads/2023/02/329139042_5951326714959672_8638845875830835826_n-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត