ព័ត៌មានជាតិ
សមត្ថកិច្ចសង្កាត់ដងទង់ បង្កើនការផ្សព្វផ្សាយពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព
អាជ្ញាធរ និងនគរបាលប៉ុស្តិ៍សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើកិច្ចផ្សព្វផ្សាយអំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទៅដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ដើម្បីចូលរួមគោរពអនុវត្តសហការ។

លោកវរសេនីយ៍ត្រី ចាន់ ដាលី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទងដង់ បានឲ្យដឹងនៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះថា រូបលោក និងអាជ្ញាធរភូមិ-សង្កាត់ តែងដាក់ពេលវេលាចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ពិសេសយុវជនឲ្យដឹងពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដោយជំរុញដល់ពួកគាត់ហ៊ានធ្វើរបាយការណ៍ព័ត៌មានបញ្ហាផ្សេងក្នុងមូលដ្ឋានដែលកំពុងប្រឈម។

លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដងទង់ បានបន្ថែមថា យន្តការធ្វើបែបនេះ អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានអាចក្ដាប់ក្ដោបស្ថានការណ៍អន្តរាគមន៍ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងឆ្លើយតបបន្ទាន់ទៅបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ គ្រោះថ្នាក់ចរាចរណ៍ ល្បែងស៊ីសង បទល្មើសចោរកម្ម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងគ្រឿងញៀនជាដើម។

មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ច ក៏ជំរុញឲ្យប្រជាពលរដ្ឋគ្រប់អាយុទៅដាក់ពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ករណីមានអ្នកបាត់ ឬហួសសុពលភាព ក៏ប្រញាប់រួសរាន់ផងដែរ។

បើតាមលោក ចាន់ ដាលី កាលណាប្រជាពលរដ្ឋអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់បានល្អទាំងអស់គ្នា នោះវាជាចំណែកមួយអាចជួយឲ្យមូលដ្ឋានរស់នៅប្រកបដោយសុខដុមរមនា និងសន្តិសុខល្អប្រសើរ គ្មានការភ័យខ្លាច ទៅតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ