Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន ប្រកាសកៀកស្មាគ្នាប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ និងការលេងល្បែងស៊ីសងឆ្លងដែន

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានប្រកាសកៀកស្មាគ្នា ធ្វើសកម្មភាពរួមគ្នាប្រឆាំងនឹងងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូ​រ​ម​នុស្ស និងកា​រ​កសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់។ មិនតែប៉ុណ្ណោះ ភាគីទាំង២ ក៏បានឯកភាពគ្នាលើកកម្ពស់ការពង្រឹងការិយាល័យសម្របស​ម្រួ​ល និងកិច្ចស​ហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីថ្លែងការណ៍រួមស្ដីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលចេញផ្សាយដោយក្រសួងការបរទេសនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានលើកឡើងថា៖«ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានរវាងមន្ត្រីអនុវត្តច្បាប់ ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការប្រ​យុ​ទ្ធ​ប្រឆាំងអំពើភេរវកម្ម ការទប់ស្កាត់ «បដិវត្តន៍ពណ៌» ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងគ្រឿងញៀ​​ន ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ ការលេងល្បែងស៊ីសងឆ្លងដែនខុសច្បាប់ និងអំពើជួញដូ​រ​ម​នុស្ស និងកា​រ​កសាងសមត្ថភាពមន្រ្តីអនុវត្តច្បាប់»។

ក្រៅពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិនក្នុងការបង្កើនប្រសិទ្ធភាព និងកែសម្រួលគោលនយោបាយទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ផ្អែកតាមការវិវឌ្ឍនៃស្ថានកា​រណ៍ ដែលប​ង្កើ​ត​នូវលក្ខខណ្ឌប្រសើរសម្រាប់ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ប្រ​ក​​បដោយសុវត្ថិភាព សុខុមាលភាព និងរបៀបរៀបរយ រវាងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើ​នដល់សេដ្ឋកិច្ចសកល។

ចំណែក រដ្ឋាភិបាលចិនវិញ បានប្រកាសថា កម្ពុជាជាប្រទេសមួយក្នុងចំ​ណោ​មប្រទេសដំបូង ដែលនឹងទទួលភ្ញៀវទេសចរចិន ព្រមទាំងផ្ដល់អាទិភាពក្នុងការស្ដារ និងបង្កើនចំនួនជើងហោះហើរត្រង់។ រីឯ ភាគីកម្ពុជា បានបញ្ជាក់សាជាថ្មីនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ទេសចរចិន និ​ងការប្ដេជ្ញាផ្តល់សេវាកម្ម និងសន្តិសុខ ប្រកបដោយគុណភាព។ ភាគីទំាងពីរកម្ពុជា-ចិនក៏បា​ន​ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសវប្បធម៌ និងទេសចរណ៍នានា នៃប្រទេសទំាំងពីរ ដើម្បីរួមគ្នាបង្កើតផ្លូវទេសចរណ៍ បង្កើតផលិតផលវប្បធម៌ និងទេសចរណ៍ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការបណ្តុះបណ្តាលបុគ្គលិកវប្បធម៌ និងទេសចរណ៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម