Connect with us

ព័ត៌មានជាតិ

គ្មាន​ឡើយ​ការ​ឈូសឆាយ​​ផ្លូវ​ឡើង​ទៅ​ភ្នំ​ខ្នង​ផ្សារ

បានផុស

នៅ

ថ្មីៗ​នេះ រូបភាព​សកម្មភាព​នៃ​ការ​ឈូសឆាយ​ផ្លូវ​ទៅ​កាន់​តំបន់ទេសចរណ៍​ភ្នំ​​ខ្នងផ្សារ ​ត្រូវ​បានចែកចាយ​នៅ​​លើ​បណ្តាញ​សង្គម​។ យ៉ាងណា​មិញ​ ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​ច្រានចោល ខណៈ​​អាជ្ញាធរ​នៅតែ​អះអាង​នឹង​រក្សា​តំបន់នេះ​មិន​ឲ្យ​មានការ​ប៉ះពាល់លក្ខណៈ​ដើមដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ឆ្លើយ​តប​សំនួរ​របស់អ្នក​សារព័ត៌មាន​​កម្ពុជា​ថ្មី​នៅ​ក្នុង​សន្និសីទ​ជោគជ័យ​រយៈពេល​ ៥ ឆ្នាំ ដែល​រៀបចំ​ឡើង​ដោយ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​នៅ​សប្ដាហ៍​នេះ​ថា រដ្ឋបាល​ខេត្ត​មិន​មាន​គម្រោង​ស្ថាបនា​ផ្លូវ​ទៅរមណីយដ្ឋាន​​ភ្នំ​ខ្នង​ផ្សារនោះ​ទេ។ រូបភាព​ដែលមានការ​បង្ហោះ​ពីការ​ឈូសឆាយ​ផ្លូវ​ទៅ​តំបន់ភ្នំ​ខ្នងផ្សារ​ គឺ​ដើម្បី​អូសខ្សែ​បញ្ជូន​អគ្គិសនី​សម្រាប់​ប្រើប្រាស់​តែ​ប៉ុណ្ណោះ។

«គេ​ឈូសផ្លូវ​​ដើម្បី​ងាយស្រួលដឹក​សម្ភារៈ​អូសខ្សែ​អគ្គិសនី មិនមែន​ជា​គម្រោង​ស្ថាបនា​ផ្លូវ​អី​នោះ​ទេ»។ នេះ​បើ​តាមការ​អះអាង​របស់​លោក វ៉ី សំណាង។

លោក​បន្ត​ថា ដោយសារ​កំណើន​នៃ​រោងចក្រ​សហគ្រាស​ ដែល​តម្រូវ​ឲ្យ​ខេត្តត្រូវ​ការ​ប្រភព​ថាមពល​បន្ថែម​។

«ដូច​បញ្ជាក់​កន្លង​ទៅ តំបន់​នេះ​យើង​ទុក​សម្រាប់​អ្នក​ទេសចរ​ផ្សងព្រេង​ទៅ​កម្សាន្ត យើង​មិន​ចង់​ឲ្យ​មាន​ការ​អភិវឌ្ឍ​អី​ច្រើន​ទេ។ ដូច​ពាក្យ​ស្លោក ដើម្បី​ឃើញ​ទេសភាព​ដ៏​ស្រស់​ស្អាត ត្រូវ​តែ​ឆ្លង​កាត់​ផ្លូវ​ដ៏​​លំបាក។ អីចឹង យើង​នៅ​តែ​​រក្សា​តំបន់​ទេសចរណ៍​នេះ ដោយ​មិន​ឲ្យ​ប៉ះពាល់លក្ខណៈដើម​នោះទេ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម