ព័ត៌មានជាតិ
ចេញពីធ្វើការបើកម៉ូតូត្រឡប់ទៅផ្ទះជ្រុលទៅបុកខឿនផ្លូវបោកក្បាលស្លាប់ភ្លាមៗ
បុរសម្នាក់បានស្លាប់ ខណៈពេលដែលគាត់បើកបរម៉ូតូយ៉ាងលឿនរួចជ្រុលទៅបុកខឿនផ្លូវបណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ។ ហេតុការគ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង២១និង៤៥នាទីយប់ថ្ងៃទី១២ ខែមករា នៅតាមបណ្តោយផ្លូវជាតិលេខ១មុខវត្តនិរោធ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ហេង ផល្លីន អាយុ៣៦ឆ្នាំ ជាបុគ្គលិក ណាហ្កា មានទីលំនៅផ្ទះលេខ៣២៤ ផ្លូវលំភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាល ខណ្ឌច្បារអំពៅ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើកបរម៉ូតូម៉ាកស៊ុយហ្សុយគី ស្មាស់ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ១BD៥៩ ៣៩ តែម្នាក់ឯងដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីច្បារអំពៅឆ្ពោះទៅផ្ទះនៅសង្កាត់ក្បាលកោះ ក្នុងល្បឿនយ៉ាងលឿន។ លុះទៅដល់មុខវត្តនិរោធ ក៏ទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបោកក្បាលស្លាប់នៅនិងកន្លែង ដោយឡែកម៉ូតូត្រូវខូចខាតមួយកំណាត់មុខ។

លោកអធិការរងបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ គឺព្រោះតែជនរងគ្រោះបើកបរម៉ូតូលឿនខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យជួបហេតុការណ៍គួរឲ្យរន្ធត់បែបនេះ។ សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅលំនៅឋានឯភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត