Connect with us

ព័ត៌មានជាតិ

ចេញពី​ធ្វើ​ការ​បើក​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​បោក​ក្បាល​ស្លាប់​ភ្លាមៗ

បានផុស

នៅ

​បុរស​ម្នា​ក់​បាន​ស្លាប់ ​ខ​ណៈ​ពេលដែល​គាត់​បើកបរ​ម៉ូតូ​យ៉ាង​លឿន​រួច​ជ្រុល​ទៅ​បុក​ខឿន​ផ្លូវ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​ស្លាប់​ភ្លាមៗ​។ ហេតុ​ការគ្រោះថ្នាក់​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​២១​និង​៤៥​នាទី​យប់​ថ្ងៃទី​១២​ ខែមករា ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​មុខ​វត្ត​និរោធ ភូមិ​បឹង​ឈូក​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជនរងគ្រោះ​ឈ្មោះ ហេង ផល្លី​ន អាយុ​៣៦​ឆ្នាំ​ ជា​បុគ្គលិក ណា​ហ្កា មាន​ទីលំនៅ​ផ្ទះ​លេខ​៣២៤ ផ្លូវលំ​ភូមិ​យក​បាត្រ​១ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​។ យោង​តាម​ប្រភព​ពី​លោក​វរសេនីយ៍ទោ ឯក សារ៉ន អធិការរង​នគរបាល​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​ បាន​បើកបរ​ម៉ូតូ​ម៉ាក​ស៊ុយ​ហ្សុ​យ​គី ស្មាស់​ព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១BD៥៩ ៣៩ តែម្នាក់ឯង​ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ក្នុងទិសដៅ​ពី​ច្បារអំពៅ​ឆ្ពោះ​ទៅ​ផ្ទះ​នៅ​សង្កាត់​ក្បាលកោះ ​ក្នុង​ល្បឿន​យ៉ាង​លឿន​។ ​លុះ​ទៅដល់​មុខ​វត្ត​និរោធ ​ក៏​ទៅ​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​នៅ​និង​កន្លែង ដោយឡែក​ម៉ូតូ​ត្រូវ​ខូចខាត​មួយ​កំណាត់​មុខ​។

​លោក​អធិការរង​បាន​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ គឺ​ព្រោះតែ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ បណ្តាល​ឲ្យ​ជួប​ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​បែបនេះ​។​ សព​ត្រូវ​បាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​លំនៅឋាន​ឯ​ភូមិ​យក​បាត្រ​១​ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម