Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌អំពាវនាវឲ្យយុវជនខ្មែរយកទិវានៃក្តីស្រលាញ់ទៅជួយដល់ជនងាយរងគ្រោះក្នុងសង្គមវិញ

បានផុស

នៅ

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអំពាវនាវដល់យុវជនខ្មែរយកទិវានៃក្តីស្រលាញ់ដែលនឹងឈានចូលដល់ថ្ងៃទី១៤ ខែកុម្ភៈនេះ ទៅគោរពស្រលាញ់ឱពុកម្តាយ ក្រុមគ្រួសារ និងជនរងគ្រោះនៅក្នុងសង្គមវិញជាជាងទៅប្រព្រឹតត្តិនូវទង្វើមិនគប្បីផ្សេងៗធ្វើឲ្យប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ និងសេចក្តីថ្ងៃថ្នូរដ៏ផូរផង់របស់ខ្មែរយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលទើបទទួលបាននៅរសៀលថ្ងៃទី១២កុម្ភៈនេះ បានឲ្យដឹងថា បច្ចុប្បន្នទិវានៃក្តីស្រលាញ់បាននិងកំពុងជ្រាបចូលមកក្នុងសង្គមជាតិកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជនបណ្ដាលឲ្យមនុស្សមួយចំនួនបានទទួលយក និងប្រើប្រាស់ដោយភាពភាន់ច្រឡំនាំឲ្យមានផលប៉ះពាល់ដល់វប្បធម៌ទំនៀម​ទម្លាប់ប្រពៃណីជាតិទៀតផង។

ក្រសួងបានបន្តថា ក្នុងបរិការណ៍នេះប្រជាជនជាពិសេសយុវជនកម្ពុជាត្រូវសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅចំពោះវប្បធម៌ប្រពៃណីដែលជាមរតកដ៏ថ្លៃថ្លារបស់ដូនតាព្រមទាំងត្រូវសិក្សាឈ្វេងយល់ឲ្យគ្រប់ជ្រុងជ្រោយពីខ្លឹមសារនិងឥទ្ធិពលនៃវប្បធម៌ទំនៀមទម្លាប់ពីខាងក្រៅដើម្បីបន្ស៊ីចូលទៅក្នុងឥរិយាបថនិងបរិបទនៃសង្គមរបស់មនុស្សក្នុងគោលដៅរក្សាឲ្យបាននូវអត្តភាពជាប្រជាជាតិថ្លៃថ្នូរមួយដែលមានអ្វីចំណាស់រាប់ពាន់ឆ្នាំមកហើយនៅទ្វីបអាស៊ីនេះ។

ក្រសួងបានណែនាំថាទិវានៃក្តីស្រឡាញ់នៅកម្ពុជាគួរជាឱកាសក្នុងការចែកចាយនិងធានានូវក្តីស្រឡាញ់ប្រកបដោយភាពទូលំទូលាយនិងសន្តានចិត្តស្មោះសចំពោះមនុស្សដែលនៅជុំវិញខ្លួនមានជាអាទិ៍ក្រុមគ្រួសារឪពុកម្ដាយប្ដីប្រពន្ធកូនចៅនិងចំពោះអ្នកដែលមាននៅក្នុងសង្គមជាមួយគ្នាដូចជាជនពិការកុមារកំព្រានិងអ្នកដែលខ្សត់ខ្សោយជាងខ្លួនជាដើមក្រោមរូបភាពការជួបជុំពិភាក្សាគ្នាឬទទួលទានអាហាររួមគ្នាដោយក្តីសោមនស្សរីករាយការសរសេរលិខិតជូនពរការជួនអំ​ណោយផ្សេងៗដើម្បីបញ្ជាក់ពីភាពកត្តញ្ញូតាធម៌ក្តីស្រលាញ់និងការយកចិត្តទុកដាក់របស់ខ្លួនចំពោះអ្នកមានគុណបុព្វការីជននិងចំពោះសង្គមជាតិ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាលសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជាពិសេសយុវជនសូមចូលរួមផ្សព្វផ្សាយអប់រំពន្យល់ណែនាំក្រើនរំលឹកដល់បងប្អូនកូនចៅក្នុងគោលបំណងប្រើប្រាស់ទិវានេះអោយស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរដើម្បីកិត្តិយសនិងភាពថ្លៃថ្នូររបស់គ្រួសារពិសេដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាពនៃសង្គមជាតិ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ២ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៤ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៤ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៦ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៧ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម