Connect with us

ព័ត៌មានជាតិ

សំនួរ​ពលរដ្ឋ៖ “បើ​អត់​ខុស ហើយ​ប៉ូលិស​ចេះ​តែ​ឃាត់​ ត្រូវ​ធ្វើ​ម៉េច?”

បានផុស

នៅ

តាំង​ពីថ្ងៃ ១ ឧសភា សមត្ថកិច្ច​ចម្រុះ​បាន​ដាក់​កង​កម្លាំង​ត្រួត​ពិនិត្យ​ទាំងយប់ទាំងថ្ងៃ អ្នកបើកបរ​យានជំនិះ​ល្មើសច្បាប់ចរាចរណ៍។ ការ​ឃាត់​យានយន្ត​ក្នុង​អំឡុង​ប្រតិបត្តិការ​ ក៏​ធ្លាប់​មាន​ប្រតិកម្ម​កើត​មាន​ការ​ប្រទាំង​ប្រទើស​គ្នា​​រវាង​ពលរដ្ឋ​និង​សមត្ថកិច្ច។

តាម​រយៈ​ខមមិន​ពលរដ្ឋ​ម្នាក់​លើ​បណ្តាញ​សង្គម​ហ្វេសបុក​បាន​ចោទសួរ៖ “បើ​ខ្ញុំ​អត់​ខុស ហើយ​ប៉ូលិស​ចេះ​តែ​ឃាត់ តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូចម្តេច”។

ពលរដ្ឋ​ដដែល​បន្ត​ទៀត​ដោយ​លើក​ករណី​ជួប​ជាក់ស្តែង៖ “​ឲ្យ​តែហៅ​គឺ​ខុស​រហូត”។

ស្នងការ​នគរបាល​ខេត្តកំពង់​ស្ពឺ​បាន​ឆ្លើយត​បថា៖ “ច្បាប់​ចរាចរណ៍​មាន​មាត្រា​ដែល​ត្រូវ​ពិន័យ។ បើ​គេ​ហៅយើង​ដោយ​គ្មាន​កំហុស! អាច​ផ្តិត​រូបភាព និង​ឈ្មោះ​មន្រ្តី​នោះ​​ផ្ញើមក​ ដើម្បី​អង្គភាព​សួរ​នាំ​គាត់”។

ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បានបន្ត​ទៀត​ថា ករណី​បុគ្គល​ធ្វើ​ផ្ទុយ​ពី​តួនាទី ភារកិច្ចគឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​វិន័យ​បទ​​បញ្ជា​កង​កម្លាំង​នគរបាល​ជាតិ និង​ផ្លូវ​ច្បាប់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី បាន​ចាប់ផ្តើម​​ធ្វើ​ពី​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយ​កំណត់យកបទល្មើសអាទិភាពតែ ១៦ ប៉ុណ្ណោះ ក្នុងនោះមានបទល្មើសម៉ូតូចំនួន ៧ និងបទល្មើសបើកបររថយន្តចំនួន ៩ ដើម្បីមកអនុវត្តមុនគេ។ នេះបើតាមការ​បញ្ជាក់​របស់នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្រ្តី។

បទល្មើសម៉ូតូចំនួន៧ ក្នុងចំណោម៣៣ ដែលនឹងត្រួតពិនិត្យមុនគេរួមមាន៖ ទី១៖ មិនពាក់មួកសុវត្ថិភាព ទី២៖ ស្រវឹង ទី៣៖ មិនគោរពភ្លើង និងស្លាកសញ្ញា ទី៤៖ ល្មើសការបត់ និងវ៉ាជែង ទី៥៖ ដឹកលើចំណុះ ទី៦៖ គ្មានស្លាកលេខ និងទី៧៖ ប្រើប្រាស់ទូរស័ព្ទដោយគ្មានកាស។

ដោយឡែកបទល្មើសរថយន្តទាំង ៩ ក្នុងចំណោម ៤១ ដែលត្រួតពិនិត្យមុនគេ គឺទី១៖ ល្បឿន ទី២៖ ស្រវឹង ទី៣៖ គ្មានបណ្ណបើកបរ ទី៤៖ មិនគោរពភ្លើងសញ្ញា ទី៥៖ ល្មើសក្នុងការបទ និងវ៉ាជែង ទី៦៖ មិនពាក់ខ្សែក្រវ៉ាត់ ទី៧៖ ដឹកលើសចំណុះ ទី៨៖ គ្មានស្លាកលេខ និងទី៩៖ និយាយទូរសព្ទដោយគ្មានឧករណ៍ភ្ជាប់សំឡេង។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បន្ត​ថា សម្រាប់ការបើកបរយានយន្ត ត្រូវតែយកច្បាប់ដើមបណ្ណបើកបរតាមខ្លួនជានិច្ច ហើយអ្នកធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម ក្រៅពីនោះឯកសារផ្សេងទៀត អាចប្រើប្រាស់ឯកសារចម្លងបាន។

នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានបញ្ជាក់ថា នគរបាលចរាចរណ៍ នឹងមិនមានការឃាត់រថយន្តដែលបើកបរគោរពច្បាប់តាមដងផ្លូវនោះទេ គឺឃាត់តែរថយន្តដែលមិនគោរពច្បាប់​ប៉ុណ្ណោះ ហើយនឹងដាក់ពិន័យចំពោះនគរបាលដែលអនុវត្តខុស និងអសកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

យន្តហោះ​បុកគ្នា​នៅអាមេរិក អ្នកដំណើរ​​ជាង​៦០​នាក់ មិនទាន់ដឹងស្លាប់ឬរស់​​

ព័ត៌មានជាតិ៦ នាទីutes មុន

ក្រសួងវប្បធម៌បំភ្លឺជុំវិញការចេញប្រកាសអំពីការសុំសិទ្ធិគ្រប់គ្រងចម្រៀង ៤២បទ របស់កវី កែវ ឯម

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីសាធារណៈចូលនិវត្តន៍ មានប័ណ្ណ ប.ស.ស នៅតែអាចបន្តប្រើប្រាស់ សេវាតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស បានជាធម្មតា

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីចុះអន្តរាគមន៍ បញ្ហាកង្វះកម្លាំងពលកម្មប្រមូលផលមៀនប៉ៃលិន ដែលកំពុងកកស្ទះ

ព័ត៌មានជាតិ១០ នាទីutes មុន

គម្រោងសាងសង់ស្ថានីយបូមទឹកឆៅ ក្នុងខេត្តកំពង់ចាម សម្រេចការសាងសង់បានប្រមាណ ៨៦%

ព័ត៌មានជាតិ១៨ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

សន្តិសុខសង្គម២២ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អើលហ្វេនតារា Kpop នាំគ្នាប្រើ AI បង្កើតវីដេអូអាសអាភាសជាមួយអាយដលខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម