Connect with us

ព័ត៌មានជាតិ

ឯកសារសំខាន់ចំនួនពីរ នឹងត្រូវចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសឡាវ​

បានផុស

នៅ

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសឡាវរយៈពេល ២ថ្ងៃ នឹងមានឯកសារសំខាន់ៗចំនួនពីរ នឹងត្រូវចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០​២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ តបតាមការអញ្ជើញលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា បន្ទាប់ពីបញ្ចប់ការពិភាក្សាគ្នារួច សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួនពីរ។ ឯកសារទីមួយ. ផែនការសកម្មភាពសម្រាប់ភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ឆ្នាំ ២០២៣-២០២៧»។

បើតាមលោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកសារនេះ​ គឺពិតជាមានសារៈសំខាន់ ដោយសារវាជាត្រីវិស័យ និងផែនទីបង្ហាញផ្លូវដោយគ្របដណ្ដប់លើគ្រប់វិស័យទាំងអស់ ជាពិសេសវិស័យនយោបាយ វិស័យការពារជាតិ និងសន្តិសុខ វិស័យសេដ្ឋកិច្ច វិស័យសង្គម និងវប្បធម៌ និងទំនាក់ទំនងអន្តរជាតិ ជាដើម។

ឯកសារទីពីរ. សន្ធិសញ្ញាកំណត់ព្រំដែនរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំ ដោយមានការជួបពិភាក្សារវាងគណៈកម្មការព្រំដែនប្រទេសទាំងពីរ កម្ពុជា-ឡាវ គឺរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានខិតខំជាខ្លាំងក្នុងការស្វែងរកដំណោះស្រាយទៅលើព្រំដែន ដែលមិនមានភាពច្បាស់លាស់កាលពីពេលមុន។

លោក ស្រ៊ី ថាមរុង្គ បានឲ្យដឹងបន្តថា «យើងធ្វើប្រយ័ត្នប្រយែង យោងទៅលើផែនទីដែលយើងមាន ផែនទីដែលគេមាន ហើយផែនទីដែលយើងទទួលស្គាល់គ្នាទៅវិញទៅមក ផែនទីដែលកម្កល់ទុកនៅអង្គការសហប្រជាជាតិ ព្រោះអ្វីៗវាបន្សល់ទុកដោយអាណានិគម​ ដែលគ្រប់គ្រងប្រទេសយើងពីមុន ហើយវាផ្អែកទៅលើច្បាប់អន្តរជាតិ និងច្បាប់របស់ប្រទេសនីមួយៗ ផងដែរ»។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បា​នឲ្យដឹងទៀតថា កម្ពុជា-ឡាវ សម្រេចការបោះបង្គោលព្រំដែនបានចំនួន ៨៦ភាគរយហើយ ស្មើនឹង ១២១បង្គោល។ ប្រទេសទាំងពីរ ក៏បានឯកភាពគ្នា ក្នុងការពង្រីកបង្គោលព្រំដែនឲ្យកាន់តែធំ និងកាន់តែរឹងមាំ ហើយនឹងបោះបង្គោលបន្ថែមទៀត​ ក្នុងចន្លោះបង្គោលទាំង ១២១ដែលបោះរួចនោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ១៨ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២២ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម