Connect with us

ព័ត៌មានជាតិ

សាស្រ្ដាចារ្យ សំបូរ មាណ្ណារ៉ា ថា បញ្ហាយុវជនវាយតប់គ្នា អាចលុបបំបាត់បាន ទាល់តែមានការចូលរួមពីសង្គម

បានផុស

នៅ

សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្ត្រដ៏ល្បីឈ្មោះនៅកម្ពុជា គឺលោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បានលើកឡើងថា បញ្ហាវាយកាប់ចាក់គ្នារបស់យុវជនបច្ចុប្បន្ននេះ អាចលុបបំបាត់បានលុះត្រាតែមានការចូលរួមពីសង្គម។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យបែបនេះ ស្របពេលដែលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ន មានក្រុមសិស្សសាលា និងយុវជនខ្លះ ដេញវាញកាប់ចាក់គ្នាទាំងនៅក្នុងសាលារៀន និងនៅតាមទីសាធារណៈ នាំឱ្យខូចសណ្តាប់ធ្លាប់នៅក្នុងសង្គមយ៉ាងខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា មានប្រសាសន៍ថា៖ “ហេតុអ្វីបានជាយើងមានគ្នា១ពាន់នាក់ ទុកឱ្យមនុស្ស២នាក់បង្កើតអំពើពាលនៅកន្លែងហ្នឹង? ហើយយើងមិនអាចធ្វើអ្វីបាន?” យើងមើលគ្នានៅក្នុងហ្នឹងថា ត្រូវដោះស្រាយបែបណា? ឱ្យតែឃើញមួយ ព័ទ្ធ ចាប់ ទប់ ធ្វើឱ្យបាន ចាំមើលថាពាលបង្កើតបានប៉ុន្មានទៀត”?

លោកក៏បានលើកឡើងថា សម្រាប់អ្នកបង្កើតច្បាប់ និងអនុវត្តច្បាប់ ប្រសិនជាមានអំពើនេះកើតឡើងក្នុងសង្គម គួរចាត់វិធានការឱ្យបានភ្លាមៗចំពោះពួកគេ។ មួយវិញទៀត សង្គម និងសាលារៀន ត្រូវចាប់ដៃគ្នាពង្រឹង និងទប់ស្កាត់នូវបញ្ហានេះ។ នៅពេលមានករណីនេះកើតឡើង មិនគួរនាំគ្នាទាញទូរស័ព្ទមកថតបង្ហោះ និងចែករំលែកតៗគ្នានៅក្នុងបណ្តាញសង្គមរួចអាងថ្កោលទោសឡើយ។ លោកសាស្រ្តាចារ្យបានអំពាវនាវឱ្យប្រជាជន និងយុវជន ត្រូវមានការសហការទាំងអស់គ្នា រាយការណ៍ទៅសមត្ថកិច្ច លោកគ្រូ អ្នកគ្រូ ប្រសិនមានបញ្ហាទាំងនេះកើតឡើង កុំឱ្យមានការភ័យខ្លាចក្នុងការរាយការណ៍ករណីទាំងនេះឡើយ។ លោកក៏សូមឱ្យមនុស្សគ្រប់រូបមានការតាំងចិត្ត និងខិតខំពង្រឹងស្មារតីឱ្យបានល្អ ដើម្បីកម្ចាត់ឱ្យបាននូវអំពើអសីលធម៌ទាំងឡាយណាក្នុងសង្គម៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អ្នកជំនាញ៖ វត្តមានជនបរទេសចូលរួម “សំណេរអង្គរ” បង្ហាញពីការស្រឡាញ់ និងការលើកស្ទួយអក្សរសាស្ត្រខ្មែរលើឆាកអន្តរជាតិ

ព័ត៌មានជាតិ១៣ នាទីutes មុន

កម្ពុជាបាន​ចំណាយ​ជាង២,៦៩ពាន់លានដុល្លារ​នាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃបង្ហើបពីការសិក្សាកែសម្រួលការជ្រើសរើស និងលក្ខណៈសម្បត្តិថ្នាក់ដឹកនាំភូមិ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

Sokha Hotels

ព័ត៌មានពេញនិយម