Connect with us

ព័ត៌មានជាតិ

វត្តទួលសីម៉ា សម្ពោធខ្លោងទ្វារ និងសមិទ្ធផលនានា ជាផ្លូវការ

បានផុស

នៅ

ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវត្តទួលសីម៉ា (ហៅវត្តប្រម៉ា) ស្ថិតក្នុងភូមិកំពោតស្គា សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ១២ កុម្ភៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានលើកឡើងថា វិស័យព្រះពុទ្ធសាសនាក្នុងក្រុងបាវិតកំពុងមានការរីក ចម្រើនជាលំដាប់នាពេលបច្ចុប្បន្ន ក្នុងនោះមានវត្តចំនួន ១៩ ព្រះសង្ឃចំនួន ២១៨ អង្គ ហើយគ្រប់វត្តបានកសាង ទីគោរពសក្ការៈបូជា និងសមិទ្ធផលនានា ជាច្រើន។

នៅក្នុងឱកាសនោះដែរ លោក យិន ច័ន្ទធួន ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវបណ្តាំ ផ្ញើការសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករឭកពីសំណាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធី និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងជាពិសេស សម្រាប់បងប្អូន ប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។

លោក យិន ច័ន្ទធួន បានបន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញ ក្រោមការដឹកនាំប្រកប ដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេស ឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ ។

លោកបានមានប្រសាសន៍ដោយបានសង្កត់ធ្ងន់ថា យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារតែប្រទេសជាតិមានសុខ សន្តិភាពពេញលេញហេតុដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមរក្សាការពារនៅសុខសន្តិភាពដូចសព្វថ្ងៃនេះឲ្យបានយូរអង្វែងហើយយើងទាំងអស់គ្នាត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ជានាយករដ្ឋមន្ត្រី និងបន្តគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខ ដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា វត្តទួលសីម៉ា (ហៅវត្តប្រម៉ា) បានកសាងឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៧៕ ដោយ:ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម