ព័ត៌មានជាតិ
លោក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា
លោក ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអនុញ្ញាតឲ្យ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងគោលបំណង ដើម្បីពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អរវាងយុវជននៃប្រទេសទាំងពីរ ដែលជំនួបនេះបានធ្វើឡើងនៅវិមាន៧មករា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។

នៅក្នុងជំនួបនោះ លោកទីប្រឹក្សា Wu Chuanbing បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះលោក ហ៊ុន ម៉ាណែត ដែលបានជ្រើសតាំងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងអនុប្រធានគណចលនាមហាជននៃគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលពីរបីឆ្នាំកន្លងមកនេះ។ លោកបញ្ជាក់ថា “កម្ពុជា-ចិន មានទំនាក់ទំនងល្អជាប្រពៃណី ហើយទំនាក់ទំនងនេះគឺជាគុណតម្លៃដ៏ល្អ សម្រាប់ប្រជាជនយើងទាំងពីរ។ ខ្ញុំមានសេចក្តីរីករាយណាស់ ដែលបានឃើញថា ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។ តាមរយៈផ្លែផ្កានៃទំនាក់ទំនងល្អនេះ ប្រទេសយើងទាំងពីរ បានផ្តល់ផលប្រយោជន៍ល្អឲ្យគ្នាទៅវិញទៅមក ពិសេសការផ្លាស់ប្តូរបទពិសោធល្អៗរបស់យុវជននៃប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធដឹកនាំ និងបទពិសោធការងារលើគ្រប់វិស័យ”។


ចំណែកលោក ហ៊ុន ម៉ាណែត ក្នុងនាមយុវជនកម្ពុជា បានបង្ហាញសេចក្តីរីករាយ ដែលបានឃើញថា “ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ត្រូវបានថែបំប៉នឲ្យកាន់តែរឹងមាំដូចដែកថែប ប្រកបដោយទំនុកចិត្តនយោបាយដ៏ខ្ពស់បំផុត”។ លោកបញ្ជាក់ថា ជំនួបនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនងរវាងយុវជនចិន និងយុវជនកម្ពុជា និងដើម្បីចូលរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា-ចិន លើគ្រប់វិស័យ។ ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានស្នើសុំភាគីចិនផ្ដល់អាហារូបករណ៍ និងការបណ្ដុះបណ្ដាលនៅក្នុងប្រទេស ដើម្បីជួយបណ្ដុះបណ្ដាលបង្កើនសមត្ថភាព ចំណេះដឹងរបស់យុវជនកម្ពុជា៕

អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត