ព័ត៌មានជាតិ
នាវាកងទ័ពជើងទឹកអង់គ្លេស ចូលចតនៅកម្ពុជា រយៈពេល ៥ថ្ងៃ
ដូចការគ្រោងទុក នៅម៉ោងប្រមាណ១២ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈនេះ នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសចំនួន ១គ្រឿងបានចូលចតនៅកំពងផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ក្នុងដំណើរបំពេញទស្សនៈកិច្ចរយៈពេល ៥ថ្ងៃក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរឹតចំណងមិត្តភាពរវាងកងទ័ពជើងទឹកប្រទេសទាំង២ ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស។
នៅក្នុងពិធីទទួលបដិសណ្ឋាកិច្ចកងទ័ពជើងទឹកអង់គ្លេសនៅលើកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ គេឃើញមានវត្តមានថ្នាក់ដឹកនាំមន្ត្រីកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានដឹកនាំប្រតិភូ កម្លាំងប្រដាប់អាវុធជាច្រើននាក់។ កម្មពិធីដ៏ខ្លីនេះមិនមានការសំណេះសំណាលអ្វីវែងឆ្ងាយនោះទេ ពោលបន្ទាប់ពីលោកមេបញ្ជាការចុះពីលើនាវាភ្លាម លោកបានដឹកនាំមន្ត្រីឡើងរថយន្តចេញដំណើរឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាម ដើម្បីបំពេញទស្សនៈកិច្ចតាមកម្មពិធីដែលបានគ្រោងទុក។
មន្ត្រីយោធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមបានប្រាប់ថា នាវានេះចូលចត រយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលចតនាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស មានគោលបំណង ដើម្បីទស្សនកិច្ច, ពង្រឹង និងរិតចំណងមិត្តភាព និងធ្វើលំហាត់រួមគ្នារវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (លំហាត់ពន្លត់អគ្គីភ័យ, លំហាត់ទប់ទឹកលើនាវាពេលមានអាសន្ន និងលេងកីឡា)។
តាមកម្មពិធីគ្រោងទុក បន្ទាប់ពីនាវាចូលចតរូច ភាគីអង់គ្លេសដឹកនាំដោយលោក វរសេនីយ៍ឯក ដេមីម័រេ សេនានុព័ន្ធយោធាអង់គ្លេស និងចូលជួបសំដែងការគួរសមជាមួយ លោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាម នៅមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។ លុះនៅរសៀលថ្ងៃដដែល ភាគីអង់គ្លេសបានរៀបចំកម្មវិធីជាច្រើននៅលើនាវា ភាគីអង់គ្លេស និងអញ្ជើញលោក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជារងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្ររាមចូលទស្សនកិច្ច និងពិសាអាហារពេលល្ងាចនៅលើនាវា។ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ភាគីអង់គ្លេសនឹងអញ្ជើញសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ចូលទស្សនកិច្ច និងពិសាអាហារថ្ងៃត្រង់នៅលើនាវា។
គួរបញ្ជាក់ថា នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេសចំនួន ១គ្រឿងនេះ មានឈ្មោះ HMS SPEY-(P234) មានបណ្ដោយ ៩០,៤ ម៉ែត្រ, ទទឹង ១៣,៥ ម៉ែត្រ, ជម្រៅទឹក ៤,៣ ម៉ែត្រ, ទំងន់ផ្ទុក ២ ពាន់តោន និងមាននាវិក ៦៧នាក់ ដឹកនាំដោយ មេបញ្ជាការនាវា លោក វរនាវីទោ ម៉ែក ប្រោកមែន។
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៥ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ