ព័ត៌មានជាតិ
មន្ទីរអប់រំយុវជន និងកីឡា ហាមលក់ផ្កានៅក្រៅបរិវេណសាលាក្នុងទិវានៃក្តីស្រលាញ់
មន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឱ្យមានការលក់ផ្កាដែលជាកាដូសម្រាប់ជូនដល់សង្សានៅក្រៅបរិវេណសាលារៀននៅក្នុងទិវានៃក្តីស្រលាញ់ថ្ងៃទី១៤កម្ភៈឡើយ។

លោក ហែមស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ កម្ភៈ នេះ ថា មន្ទីរអប់រំបានធ្វើការប្រជុំណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារួចហើយ ដើម្បីពង្រឹងនិងទប់ស្កាត់មិនឱ្យមានភាពមិនប្រក្រតីណាមួយកើតឡើងនៅក្នុងសាលាក្នុងទិវានៃក្តីស្រលាញ់។
មន្ទីរបានផ្សព្វផ្សាយសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡារួចហើយ ដើម្បីឱ្យសាលាផ្សព្វផ្សាយបន្តទៅដល់សិស្សានុសិស្សបានយល់ជ្រួតជ្រាបនិងអនុវត្តឱ្យមានប្រសិទ្ធភាពទាំងអស់គ្នា។
លោកប្រធានមន្ទីរបានបន្តថា តាមសេចក្តីរាយការណ៍ពីតាមបណ្តាសាលានានាឃើញថានៅព្រឹកថ្ងៃទី១៣កម្ភៈឆ្នាំ២០២៣សាលាបានយកម៉ោងគោរពទង់ជាតិផ្សព្វផ្សាយទិវានៃក្តីស្រលាញ់នេះដល់សិស្សានុសិស្សរួចហើយដែរ ដើម្បីធ្វើយ៉ាងណាបញ្ចៀសកុំឱ្យមានបាតុភាពមិនប្រក្រតីណាមួយកើតឡើង។
លោកប្រធានមន្ទីរបានបន្ថែមថា ដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់ មន្ទីរបានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឱ្យមានការលក់ផ្កា ដែលជាកាដូសម្រាប់ជូនដល់សង្សានៅក្រៅបរិវេណសាលារៀនឬលក់តាមច្រកចូលសាលានៅក្នុងទិវានៃក្តីស្រលាញ់ថ្ងៃទី១៤កម្ភៈឡើយ។
ចំណែកក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការយ៉ាងតឹងរ៉ឹងដើម្បីទប់ស្កាត់ភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រលាញ់នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដូចជាជំរុញឱ្យគ្រឹះស្ថានសិក្សាត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសពីអត្ថន័យទិវានៃក្តីស្រលាញ់។ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យម៉ឹងម៉ាត់ លើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សឱ្យបានជាប់ជាប្រចាំ។ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀន តាមរយៈសកម្មភាព« មិត្តអប់រំមិត្ត»និងត្រូវទំនាក់ទំនងជិតស្និទជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។
យ៉ាងណាក៏ដោយនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិវានៃក្តីស្រលាញ់នេះហាក់ដូចជាសាបរលាភស្ទើរតែទាំងស្រុងហើយដោយសារតែសិស្សានុសិស្សបានយល់ដឹងហើយឈប់ប្រព្រឹត្តិនូវសកម្មភាពដែលខុសពីប្រពៃណីខ្មែរដោយយកទិវានេះបង្ហាញពីការដឹងគុណ និងគោរពស្រលាញ់ចំពោះមាតាបិតាលោកគ្រូអ្នគ្រូនិងមិត្តភក្តិវិញពិសេសសកម្មភាពឈូឆនិងការទិញផ្កាជួនសង្សាហាក់លុបបំបាត់ស្ទើរតែ១០០ភាគរយទៅហើយដោយជំនួសសកម្មភាពការជួនផ្កាដល់មាតាបិតាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិវិញ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ