Connect with us

ព័ត៌មានជាតិ

ជាកំហុសធ្ងន់! បើនៅតែយល់ថា ឪពុកម្តាយប្រកប​ការងារ​អ្វី កូនត្រូវតែធ្វើការងារនោះដែរ

បានផុស

នៅ

ជាកំហុសធ្ងន់ណាស់របស់ឪពុកម្តាយ ដែលយល់ថា ខ្លួនជាអ្នកប្រកបរបររកស៊ី ហើយ​កូន​ត្រូវតែ​ជា​អ្នករកស៊ី​ដែរ បើឪពុកម្តាយធ្វើការអ្វី កូនត្រូវតែធ្វើការងារបែបនោះដែរ។ លោកសាស្ត្រាចារ្យ ហោ ប៊ុន ឡេង លើកឡើងបែបនេះ នៅក្នុងបទ​សម្ភាស កម្មវិធី ៣០នាទី​ជាមួយគ្រូយើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ ពន្យល់ថា អាណាព្យាបាលអាចបណ្តុះទស្សនៈរបស់កូន ធ្វើអ្វីតាមការចង់បានរបស់ខ្លួន ប៉ុន្តែអ្វីដែលអាណាព្យាបាលគ្រប់រូប ចាំបាច់ដឹង​នោះគឺ គាត់អាចធ្វើទៅបាន​ក៏ពិតមែន តែមិនអាចធ្វើរឿងនោះ ឱ្យអស្ចារ្យបានឡើយ។ លោកថា វាផ្ទុយពីការធ្វើកិច្ចការផ្តើមចេញពី​​ទេពកោសល្យ ដែលកូនអាចធ្វើអស់ពីសមត្ថភាព និងថែមទាំងអាចបញ្ចូលទាំង​ការច្នៃប្រឌិតបានច្រើនមិនធម្មតា។

លោកសាស្ត្រាចារ្យ ហោ ប៊ុនឡេង បន្ថែមទៀតថា ឪពុកម្តាយមាននាទីជាអ្នកអភិបាល និងដឹកនាំកូន ពោលគឺតាមដានពីទេពកោសល្យធម្មជាតិរបស់កូន បន្ទាប់មកជួយអភិវឌ្ឍនដុងពីកំណើតនោះ ឱ្យទៅជាជំនាញពិតប្រាកដមួយ ព្រោះពួកគេនៅតូច មិនទាន់អាចរកជំនាញខ្លួនឯងបានឡើយ ដែលទាមទារឱ្យមានជួយជ្រោមជ្រែងពីឪពុកម្តាយ។

បើតាមលោកសាស្ត្រាចារ្យ ក្នុងនាមជាអាណាព្យាបាល ចាំបាច់ណាស់ ក្នុងការសង្កេតពីទេពកោសល្យ ធម្ម​ជាតិរបស់កូន ថាតើ កូនរបស់ខ្លួន មានទំនោរទៅរកអ្វី ហើយពូកែខាងអ្វី ដើម្បីអាចជួយច្នៃ​ ទេពកោសល្យនោះឲ្យក្លាយជាទៅជាការ​ពិត ពិសេសជម្រុញកូនឱ្យឈានទៅដល់ផែនការ ដែលពួកគេគ្រោងទុក៕

អត្ថបទដោយ៖ សុធាវី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម