Connect with us

ព័ត៌មានជាតិ

ក្រសួង​សង្គមកិច្ច​គាំទ្រ​សកម្មភាព​មនុស្ស​ធម៌របស់​កម្មវិធី ACCESS​ដែល​តែងតែ​ជួយ​ដល់​ជនពិការ

បានផុស

នៅ

ភ្នំពេញ ៖ លោក​ឯម ច័ន្ទ​មករា រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​ថ្លែងថា ក្រសួង​សង្គមកិច្ច​គាំទ្រ​និ​ង​សាទរ​ចំពោះ​សកម្មភាព​មនុស្សធម៌​របស់​កម្មវិធី ACCESS​ដែល​តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ដល់​ជនពិការ​ភាព​និង​ការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​នៅ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯម ច័ន្ទ​មករា ថ្លែង​បែបនេះ​កាលពី​ល្ងាច​ម្សិលមិញ ខណៈ​ពេល​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​លើក​ទី​៤ របស់​គណៈកម្មការ​ប្រឹក្សាភិបាល​នៃ​កម្មវិធី ACCESS ជាមួយ លោក Luke Arnold អនុទូត​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ កិច្ចប្រជុំ​នោះ​មាន​ការ​ចូល​រួមទាំង​តំណាង​មកពី ក្រសួង​កិច្ចការនារី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ​និង​អស់លោក​លោកស្រី​មកពី​ខេត្តកំពង់ចាម កំពង់ស្ពឺ និង​សៀមរាប​ដែល​ទទួលបន្ទុក​ការងារ​ពិការភាព និង​ការងារ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្អែកលើ​យេនឌ័រ​។

​លោក​ឯម ច័ន្ទ​មករា​បាន​ថ្លែង​ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ផ្តោត​ទៅ​លើ វឌ្ឍនភាព​នៃ​កម្មវិធី ACCESS ក្នុង​ការ​អនុវត្ត​២​ឆ្នាំ​កន្លង​មក ពិនិត្យ និង​អនុម័ត​លើ​អាទិ​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ទី​៣ និង​លទ្ធភាព​នៃ​ការ​បន្ត​២​ឆ្នាំ​បន្ថែម​ទៀត​ពិនិត្យ និង​អនុម័ត​លើ​ការ​វិភា​ជ​ថវិកា​បន្ថែម​ក្នុង​ឆ្នាំ​ទី​៣​សម្រាប់​អ្នកទទួល​ថវិកា​ជំនួយ​ចំនួន​១១​។

លោក​បាន​បន្ត​ថា សមិទ្ធផល​ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​២​ឆ្នាំ​កន្លង​មក និង​កិច្ចពិភាក្សា​ទាក់ទង​នឹង​អាទិ​ភាពជា​យុទ្ធសាស្ត្រ​សម្រាប់​ឆ្នាំ​ទី​៣ ក៏ដូចជា​ការងារ​បន្ត​២​ឆ្នាំ​បន្ថែម បាន​នឹង​ចូល​រួម​ចំណែក​ដល់​ការអនុវត្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ពិការភាព (NDSP2019-2023) និង​ផែនការ​សកម្ម​ជាតិ​ស្តីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ផ្អែកលើ យេនឌ័រ (NAPVAW2019-2023)​ឲ្យ​បាន​កាន់តែ​ប្រសើរ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ក្រុម​គោលដៅ ជាពិសេស​ក្នុង​បរិបទ​នៃ​ការទប់ស្កាត់​ការរីក​រាលដាល និង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩៕
ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម