Connect with us

ព័ត៌មានជាតិ

មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតន​គិរី ប្រកាសតែងតាំងលោក ដេន ចាន់ថន ជាប្រធាន ជំនួសលោក ឌុច ចាន់តូ

បានផុស

នៅ

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បាន​អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឲ្យចូលកាន់មុខតំណែងលោក ដេន ចាន់ថន ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគិរី ជំនួសលោក ឌុច ចាន់តូ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដែលត្រូវបានទៅបំពេញភារកិច្ចថ្មីជាអភិបាលរងខេត្តរតនគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានការអញ្ជើញចូលរួមពីសំណាក់លោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងលោក លោកជំទាវ ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្រ្តីរាជការសាលាខេត្ត មន្រ្តីរាជការមន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនរូបទៀត។

ក្នុងឱកាសនេះ លោក ញ៉ែម សំអឿន បានចាត់ទុកការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរនាពេលនេះ ជាកិច្ចការធម្មតារបស់មន្ត្រីរាជការដែលត្រូវផ្លាស់ប្ដូរមុខតំណែង តួនាទី ភារកិច្ច ទៅតាមការងារចាំបាច់ ឬតម្រូវការចំពោះមុខ ដើម្បីបន្តនិវន្តរភាពលើការគ្រប់គ្រង និងដឹកនាំរដ្ឋបាលមន្ទីរឲ្យដំណើរការទៅដោយរលូន និងសម្រេចបានជោគជ័យនូវបេសកកម្មរបស់ខ្លួន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក ញ៉ែម សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រប់លំដាប់ថ្នាក់ ដែលបានទទួលសំណើររបស់រដ្ឋបាលខេត្ត ព្រមទាំងបានពិចារណាសម្រេចតែងតាំងលោក ដេន ចាន់ថន ជាប្រធានមន្ទីរដើម្បីបន្តគ្រប់គ្រង ដឹកនាំ ចាត់ចែងកិច្ចការជំនាញក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនេះ គឺជាការបង្ហាញនូវស្មារតីយកចិត្តទុកដាក់ខ្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយរបស់ថ្នាក់ដឹកនាំក្រសួង ដែលជាការផ្ដល់នូវតម្លាភាព ជំនឿទុកចិត្ត និងការឆ្លើយតបចំពោះកិច្ចខិតខំប្រឹងប្រែងពិតប្រាកដរបស់មន្ត្រីថ្នាក់ក្រោមជាតិនាពេលកន្លងមក៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៣៤ នាទីutes មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

Sokha Hotels

ព័ត៌មានពេញនិយម