ព័ត៌មានជាតិ
ទិសដៅ ២០២៣ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កំណត់សកម្មភាពធំៗពាក់ព័ន្ធវិស័យអប់រំ
នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគារសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី។

ទោះបីមានការខិតខំទាំងផ្នែកអប់រំ បង្រ្កាប និងអនុវត្តច្បាប់ក្ដី វត្តមានបញ្ហាគ្រឿងញៀននៅតែប្រភពបង្កហានិភ័យដល់ដំណើរការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍជាតិ ដែលចាំបាច់ទាមទារការចូលរួមសកម្មភាពពីគ្រប់អ្នកអប់រំ និងអ្នកសិក្សានៅទូទាំងប្រទេស “៣កុំ ១រាយការណ៍”។ ជាទិសដៅ ២០២៣នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានកំណត់ចេញនូវសកម្មភាពធំៗពាក់ព័ន្ធវិស័យអប់រំរួមមាន៖

– បន្តពង្រីកដែនកំណត់អប់រំផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សា និងតាមក្រៅប្រព័ន្ធ
– ជំរុញការបោះពុម្ពសៀវភៅឯកសារបង្រៀនស្តីពី ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់បង្កដោយការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងវិធីសាស្រ្តនៃការបង្រៀន សម្រាប់ថ្នាក់ទី៥ និងទី៦

– ជំរុញកិច្ចសហការបន្តរៀបចំបណ្ណាល័យអេឡិចត្រូនិកគ្រឿងញៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ព្រះសីហនុ និងបន្ទាយមានជ័យ
– បន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងបរិមាណនៃការបញ្ជូនសារអប់រំ និងផ្សព្វផ្សាយពីគ្រោះថ្នាក់បង្កដោយគ្រឿងញៀន និងវិធានបង្ការទប់ស្កាត់តាមប្រព័ន្ធគេហទំព័រ គណនីហ្វេសប៊ុករបស់ក្រសួង ស្ថាប័ន

– បន្តជំរុញ និងលើកកម្ពស់សុខភាពផ្លូវចិត្តក្នុងអ្នកអប់រំ និងអ្នកសិក្សា។
គួរបញ្ជាក់ថា ក្នុងនាមអនុប្រធាននៃកម្មវិធីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឆ្នាំ២០២២កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡាបានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការអប់រំដោយផ្ទាល់ដល់អ្នកអប់រំ អ្នកសិក្សា និងតាមរយ:សារអប់រំចំនួន ១៥ ៣១៥ ៥៨១ អង្គ/នាក់ បានរៀបចំដំណើរការបណ្ណាល័យអេឡិចត្រូនិកសម្រាប់ការសិក្សាស្រាវជ្រាវរបស់អ្នកអប់រំ អ្នកសិក្សា ដែលស្ថិតនៅក្នុងបណ្ណាល័យសម្តេចតេជោ បឹងត្របែក ទន្ទឹមនេះក៏បានបញ្ជូននិស្សិតចំនួន ១០ នាក់ទៅចូលរួមកម្មវិធីអប់រំថ្នាក់តំបន់ចំនួន ២លើក៕


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា