ព័ត៌មានជាតិ
ប្រធានមន្ទីរអប់រំភ្នំពេញ៖ មិនមានសកម្មភាពអសកម្មណាមួយកើតឡើងតាមសាលារៀនក្នុងទិវានៃក្តីស្រលាញ់ទេ
លោក ហែមស៊ី ណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡា រាជធានីភ្នំពេញ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤កុម្ភៈ នេះថា នៅក្នុងទិវានៃក្តីស្រលាញ់១៤កុម្ភៈនេះ មិនមានសកម្មភាពអសកម្មណាមួយកើតឡើងនៅតាមសាលារៀនទេពោលគឺមានភាពស្ងប់ស្ងាត់ល្អធម្មតា។

លោកប្រធានមន្ទីរបានបន្តថា «មន្ត្រីការិយាល័យអប់រំខ្ញុំបានដើរមើលតាមសាលារៀននានាក្នុងរាជធានីភ្នំពេញ មិនឃើញមានសកម្មភាពអ្វីខុសប្រក្រតីទេ ពិសេសសកម្មភាពលក់ផ្កាតាមរបងសាលា ឬច្រកចូលទ្វារសាលាគឺមានសភាពស្ងប់ស្ងាត់ល្អណាស់ ដោយសារយើងបានផ្សព្វផ្សាយបានទូលំទូលាយដល់សិស្សរួចរាល់ហើយជាមួយនឹងការពង្រឹងវិធានការនានាបន្ថែមផងដែរ»។
លោកបានបន្តទៀតថា មុនទិវានៃក្តីស្រលាញ់នេះ មន្ទីរអប់រំបានណែនាំដល់នាយកសាលាទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានមិនអនុញ្ញាតឱ្យមានការលក់ផ្កាដែលជាកាដូសម្រាប់ជូនដល់សង្សានៅជាប់របងសាលារៀនឬលក់តាមច្រកទ្វារចូលសាលាឡើយ។ លើសពីនេះមន្ទីរអប់រំបានប្រជុំណែនាំ និងផ្សព្វផ្សាយសេចក្តីជួនដំណឹងរបស់ក្រសួងអប់រំយុវជននិងកីឡាដល់សាលានានាឱ្យផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សបានយល់ជ្រួតជ្រាបនិងអនុវត្តឱ្យមានប្រសិទ្ធភាពពីអត្ថន័យទិវានៃក្តីស្រលាញ់។ ពង្រឹងការអនុវត្តវិន័យឱ្យម៉ឹងម៉ាត់ លើការគ្រប់គ្រងសីលធម៌ដោយតាមដានវត្តមានរបស់សិស្សឱ្យបានជាប់ជាប្រចាំនិងទំនាក់ទំនងជិតស្និទជាមួយមាតាបិតា អាណាព្យាបាល និងសហគមន៍ដើម្បីផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្សដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរបានបន្ថែមថា ដោយសារមានការផ្សព្វផ្សាយបានទូកំទូលាយនិងការពង្រឹងវិធានការនានារួចមកឃើញថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះទិវានៃក្តីស្រលាញ់នេះហាក់ដូចជាសាបរលាភស្ទើរតែទាំងស្រុងហើយដោយសារតែសិស្សានុសិស្សបានយល់ដឹងហើយឈប់ប្រព្រឹត្តិនូវសកម្មភាពដែលខុសពីប្រពៃណីខ្មែរដោយយកទិវានេះ
បង្ហាញពីការដឹងគុណនិងគោរពស្រលាញ់ចំពោះមាតាបិតាលោកគ្រូអ្នគ្រូនិងមិត្តភក្តិវិញពិសេសសកម្មភាពឈូឆនិងការទិញផ្កាជួនសង្សាហាក់លុបបំបាត់ស្ទើរតែ១០០ភាគរយទៅហើយដោយជំនួសសកម្មភាពការជួនផ្កាដល់មាតាបិតាលោកគ្រូអ្នកគ្រូនិងមិត្តភក្តិវិញ។
យ៉ាងណាក៏ដោយទោះបីជាមិនមានសកម្មភាពលក់ផ្កានៅតាមរបងសាលាឬច្រកទ្វារចូលសាលាក៏ដោយក៏គេសង្កេតឃើញថាការលក់ផ្កានៅតាមដងផ្លូវនៅតែមានតែមិនសូវច្រើនដូចមុននោះទេ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង