Connect with us

ព័ត៌មានជាតិ

ខេត្តកំពង់ធំបញ្ចប់ការងារ​កាត់ឆ្វៀលដីចេញពីបឹងទន្លេសាបជូនពលរដ្ឋ​

បានផុស

នៅ

ការកែសម្រួលព្រំប្រទល់ដោយកាត់ឆ្វៀលដីចេញពីតំបន់បឹងទន្លេសាបប្រគលជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ បានបញ្ចប់ទាំងស្រុង។

លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំបានឱ្យដឹងនៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២៣នេះថា ភូមិឃុំដែលពាក់ព័ន្ធ​ជាមួយនឹងបឹងទន្លេសាប​ នៅក្នុងខេត្តកំពង់ធំបានបញ្ចប់ទាំងស្រុង រួមទាំងផ្ទៃដីជាង ៣ ម៉ឺនហិកតាបានបញ្ចប់ការឆ្វៀលហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើកលែងឃុំចំនួនពីរដែលនៅកណ្ដាលទន្លេសាប​ មានឃុំពាមបាង នៃស្រុកស្ទោង និងឃុំ​ផាត់សណ្ដាយ នៃស្រុកកំពង់ស្វាយ។លោក លោកអភិបាលខេត្តកំពង់ធំ បញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះជាងរយឆ្នាំមកហើយ ដែលមានវត្តអារាម ខណៈនេះ ក្រុមការងារខេត្តបានចុះទៅទីតាំងផ្ទាល់ដើម្បីសិក្សាលទ្ធភាពកាត់ឆ្វៀលឱ្យកាន់តែតូចកាលណាកាន់តែល្អសម្រាប់ការអភិរក្សធនធានធម្មជាតិ ពីព្រោះនៅទីនោះគាត់មាលំនៅឋានអចិន្ត្រៃដែលមានយូរហើយ និងមនជំរកនារដូវប្រាំង ខណៈរដូវវស្សាពួកគាត់ចល័តទៅតាមទឹក​។ មួយក្រុមគាត់មានផ្ទះរឹងមាំនៅ មួយក្រុមទៀតគាត់ចល័តតាមទឹក។

សូមបញ្ជាក់ថា ខេត្តបានទទួលអនុក្រឹត្យ​ពីប្រមុខរដ្ឋាភិបាល​បានផ្ដល់សិទ្ធឱ្យពួកគាត់​អាស្រ័យផលនៅក្នុងតំបន់ដែលផ្ដល់គោលនយោបាយ។ រដ្ឋបាលខេត្តបានកែសម្រួលព្រំប្រទល់តំបន់២ ពីតំបន់១ ជូនប្រជាពលរដ្ឋបានចំនួនជាង ១ ម៉ឺនគ្រួសារ (១០ ៨០៣) ដែលមានផ្ទៃដីរហូតដល់ ១៧ ៣៣៩ ហិកតា។ គោលយោបាយនេះ គឺបានផ្ដល់សិទ្ធ ជូនប្រជាពលរដ្ឋបន្ថែម ពីតំបន់២ មកតំបន់១ នេះគឺតម្លើងសិទ្ធកាន់កាប់។

ក្រៅពីនេះគឺការសម្រួលព្រំប្រទល់តំបន់ ៣ ​ដែលជាតំបន់ហាមឃាត់ដាច់ខាត មកតំបន់២ ជូនពលរដ្ឋបានទៅដល់​ ៨ ៦៦១ គ្រួសារ ស្មើនឹងផ្ទៃដី ៣ ៤១៥៩ ហិកតា។ ដែលពលរដ្ឋពីដើមពុំមានសុវត្ថិភាពក្នុងការអាស្រ័យផល រហូតមានសិទ្ធិពេញលេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ២ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ជីវិតកម្សាន្ដ៥ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៥ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១១ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម