ព័ត៌មានជាតិ
ព្រលានយន្តហោះខេត្តសៀមរាបពន្លឿនការសាងសង់ឱ្យរួចរាល់ខែក្រោយ
មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលបានជំរុញឲ្យក្រុមហ៊ុនខិតខំបង្កើនការសាសង់ដើម្បីសម្រេចតាមផែនការដែលបានគ្រោងទុក ខណៈការសាងសង់ព្រលានយន្តហោះថ្មីខេត្តសៀមរាបនេះសម្រេចបាន ៧៥ ភាគរយហើយ។

មន្ត្រីក្រុមហ៊ុនវិនិយោគព្រលានយន្តហោះសៀមរាបអង្គរបានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈនេះ ព្រលានយន្តហោះថ្មីខ្នាតធំនៅខេត្តសៀមរាបនេះ សម្រេចបានប្រមាណជា៧៥ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុកនោះ។
លោក ហ្សៅ យូហ៊ុយ (ZOU YUHUI ) ប្រធានក្រុមហ៊ុន YUNAN AIR INVESTMENT Co.,Ltd បានថ្លែងនៅក្នុងដំណើរទស្សនៈកិច្ចរបស់អ្នកពាក់ព័ន្ធ ដើម្បីស្វែងយល់លក្ខណៈបច្ចេកទេសសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថា ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរគិតត្រឹមថ្ងៃទី ១៣ ខែកុម្ភៈនេះ បានរួចរាល់ ៧៥ ភាគរយ ហើយក្រុមការងារនឹងបញ្ចប់ការសាងសង់របស់ខ្លួននៅខែមីនា ឆ្នាំ២០២៣ខាងមុខ ជាមួយនឹងការហោះហើរសាកល្បងតេស្តឧបករណ៍ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ជា អូន រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលបានចាត់ទុកថា នេះជាការវិវត្តន៍ដ៏ល្អមួយ។ ប៉ុន្តែទោះជាយ៉ាងណាលោកជំរុញឲ្យក្រុមហ៊ុនត្រូវខិតខំពន្លឿនការសាងសង់បន្ថែមទៀត ដើម្បីឲ្យទាន់តាមការកំណត់នោះ គឺការបើកទទួលការចុះចតដែលនឹងត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០២៣ ដ៏ខ្លីខាងមុខនេះ។
លោកបានលើកឡើងទៀតថា ព្រលានយន្តហោះសៀមរាបអង្គរនេះ ជាហេដ្ឋារចនាសម្ព័ន្ធដ៏ថ្មីសន្លាងមួយដែលជួយពន្លឿនចក្ខុវិស័យ និងទស្សនៈទាន ក្នុងការពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ក៏ដូចជាបង្កការងាយស្រួលដល់អ្នកទេសចរអន្តរជាតិតាមរយៈការព្យាយាមធ្វើឲ្យបាននូវការតភ្ជាប់ការហោះហើរក្នុងតំបន់ និងការហោះហើរត្រង់បន្ថែមទៀតទៅកាន់ទីផ្សារនៅតាមតំបន់នានាក្នុងពិភពលោកផងដែរ។

មន្ត្រីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា អាកាសយានដ្ឋានថ្មីនេះ ក៏បានបញ្ហាញនូវសញ្ញាណវិជ្ជមានថ្មីមួយសម្រាប់ជម្រុញឲ្យមានកំណើននិងទម្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។ ជាពិសេសបង្កើនសមត្ថភាពការប្រកួតប្រជែងរបស់កម្ពុជាក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកជាដើម។
សម្រាប់ឆ្នាំ២០២៣ គឺជាឆ្នាំដែលសាងសង់យ៉ាងមមាញឹក និងឆ្នាំចាប់ផ្តើមការត្រៀមដាក់ឲ្យដំណើរការប្រតិបត្តិរបស់គម្រោង ក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការសម្របសម្រួលនិងការណែនាំពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុននឹងជម្នះរាល់ឧបសគ្គនិងការលំបាកនានា ដើម្បីដាក់ឲ្យដំណើរការអាកាសយានដ្ឋាននៅចុងឆ្នាំ២០២៣ខាងមុខនេះ។

ទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរនេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋានចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ៕
អត្ថបទ៖ គឿនវេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង