ព័ត៌មានជាតិ
រដ្ឋបាលខេត្តកែបកំពុងពន្លឿនការកែលំអទីតាំងសំខាន់ៗ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗចំនួន២
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងនៅក្នុងពិធីបើកការដ្ឋានកែលំអទីតាំងឆ្នេរលេងទឹកស្រីសថា នៅក្នុងអំឡុងពេលនេះជាយុទ្ធនាការជាតិរាប់ថយក្រោយ១០០ថ្ងៃឆ្ពោះទៅ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះលើមួយវិញ្ញាសារផងដែរ គឺទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា ទ្រីយ៉ាត្លុង ក្នុងរយៈពេលនេះ រដ្ឋបាលខេត្តកែប កំពុងពន្លឿនក្នុងការកែលំអទីតាំងសំខាន់ៗដូចជា ដងវិថី ជាពិសេសឆ្នេរលេងទឹកស្រីសជាដើម។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានផ្តល់បទសម្ភាសន៍អោយអ្នកសារព័ត៌មានថា នៅក្នុងឆ្នាំ២០២៣ នេះខេត្តកែបនឹងទទួលនូវការរៀបចំព្រឹត្តិការណ៍សំខាន់ៗធំចំនួន២ គឺ ស៊ីហ្គេម និងបុណ្យសមុទ្រ។ ឯកឧត្តមអភិបាលខេត្តកែបបានលើកឡើងថា ដើម្បីឱ្យប្រព្រឹត្តិទៅមានភាពល្អប្រសើរឡើងបានរលូនហើយនិងសាកសមជាខេត្តម្ចាស់ផ្ទះ យើងបានត្រៀមដើម្បីរៀបចំការកែលំអឆ្នេរលេងទឹកខេត្តកែបរបស់យើង ដែលជាទីតាំងកម្មវិធី ដោយមានការកែប្រែឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត ហើយនឹងលុបបំបាត់នូវបញ្ហាអវិជ្ជមានដែលកើតមានឡើងជាយូរឆ្នាំមកហើយនោះដែរ។

អភិបាលខេត្តកែបបានលើកឡើងបន្តថា គម្រោងដែលបានអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២៣នេះដែលរដ្ឋបាលខេត្ត បានលើកឡើងនូវគម្រោងសំខាន់ជាច្រើនកន្លែង នៅក្នុងនោះមាននៅតំបន់ឆ្នេរស្រីស ហើយនឹងមានការចាក់ពង្រីកឆ្នេរបន្ថែមចាប់ពីចំណុចស្រីស ឆ្នេរលេងទឹករហូតតៅដល់រូបសំណាក់ក្តាមសេះ និងមានការពង្រីកផ្លូវចាប់ពីពយព្រះរាជដំណាក់ ហើយរូបសំណាកស្រីសធ្វើការពង្រីក និងរំកិលចូលទៅក្នុងសមុទ្របន្ថែមដើម្បីថ្ងៃក្រោយទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។

លោកបានលើកឡើងឲ្យដឹងថា សម្រាប់គម្រោងតាមរយៈការអនុវត្តបានជាបន្តបន្ទាប់នូវដែលមានគម្រោងសំខាន់របស់ខេត្ត រាប់ទាំងការកែប្រែតំបន់ឆ្នេរលេងទឹកស្រីសនេះ រដ្ឋបាលខេត្ត បានសម្តែងការអរគុណចំពោះមន្រ្តីរាជការ កងកម្លាំងគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ជាពិសេសបងប្អូនអាជីវករលក់ដូរនៅតាមតំបន់ឆ្នេរកែប ដែលបានសុខចិត្តអង្គុយជជែកគ្នា រហូតដល់ការព្រមព្រៀងប្រកបដោយទំនូលខុសត្រូវបានខ្ពស់។

ទោះជាយ៉ាងណាគេរំពឹងថា តាមរយៈការអភិវឌ្ឍមិនឈប់ឈរនូវហេដ្ឋារចនាសម្ព័ន្ធ ការកែលំអទីតាំងសំខាន់ៗ រួមទាំងការលើកឡើងនូវគម្រោងថ្មីបន្ថែមទៀត ក្នុងឆ្នាំ២០២៣នេះ ខេត្តកែបនឹងបើកទំព័រទេសចរណ៍ថ្មីរបស់ខ្លួន ក៏ដូចជាត្រៀមស្វាគមន៍ព្រឹត្តិការណ៍ធំៗ រួមមាន ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម និងបុណ្យសមុទ្រលើកទី១០ ជុំទី៤ នៅចុងឆ្នាំ២០២៣ខាងមុខនេះផងដែរ៕
អត្ថបទ៖ សឹង រ៉ាត់





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ