ព័ត៌មានជាតិ
ផលស្រូវ ៧ តោន ក្នុង១ ហិកតា តាមតំបន់នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំក៏ជាខេត្តមួយមានសក្ដានុពលផលិតស្រូវបានច្រើនចន្លោះពី ៦០ ទៅ ៧០ ម៉ឺនតោន ក្នុងមួយឆ្នាំ។ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងថា តំបន់ខ្លះក្នុងខេត្តកំពង់ធំអាចផលិតស្រូវបាន ៧ តោន ក្នុង១ ហិកតា ដោយផ្អែកទៅលើកត្តាដី កត្តាពូជ និងអាកាសធាតុ ព្រមទាំងការថែទាំ។

លោកថា ជាមធ្យការដាំដុះស្រូវរបស់ពលរដ្ឋក្នុងខេត្តកំពង់ធំបាន ៤ តោន ក្នុង១ ហិកតា ប៉ុន្តែនៅតំបន់ខ្លះក្នុងខេត្តកំពង់ធំ គឺអាចទទួលបានទិន្នផលលើសនេះ គឺ ៧ តោន ជាពិសេសស្រូវប្រាំង។
ផ្ទៃដីដាំដុះសម្រាប់ដំណាំស្រូវក្នុងខេត្តកំពង់ធំមាន ២៥៣ ពាន់ហិកតា។ ក្នុងខេត្តមានហេដ្ឋារចនាសម្ព័ន្ធគាំទ្រគុណភាពស្រូវដូចជាឡសម្ងួត និងសមត្ថភាពនៃការសម្ងួតជាដើម។ ខេត្តកំពង់ធំ មានសមត្ថភាពផលិតស្រូវបាន ៦០ ទៅ ៧០ ម៉ឺនតោនក្នុងមួយឆ្នាំ ដែលជាទំហំបម្រុងនាំចេញបានរហូតដល់ ៥០ ម៉ឺនក្នុងមួយឆ្នាំ។

ដីនៅខេត្តកំពង់ធំ ចែកជាពីរសណ្ឋានដាច់ដោយឡែកនៅផ្នែកខាងលើថ្នល់ជាតិលេខ ៦ គឺជាដីដែលសមស្របទៅនឹងដំណាំ កសិឧស្សាហកម្ម។
ដោយឡែកនៅផ្នែកខាងក្រោមថ្នល់ជាតិ ដែលលាតសន្ធឹងរហូតទៅដល់ទំនាបបឹងទន្លេសាប គឺជាផ្ទៃដីដែលសមស្របទៅនឹងដំណាំស្រូវ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង